Menu Close

(1.102) តើសិទ្ធិ​របស់កូនខ្ញុំ​ក្នុងការទទួលបាន​ការអប់រំសមស្រប​ដោយ​ឥ​តគិតថ្លៃ​រងនូវ​ផលប៉ះពាល់ដែរឬទេ​ ប្រសិនបើ​គាត់មិនមាន​ឯកសារ​ប​ញ្ជាក់​ទេនោះ?

(1.102) តើសិទ្ធិ​របស់កូនខ្ញុំ​ក្នុងការទទួលបាន​ការអប់រំសមស្រប​ដោយ​ឥ​តគិតថ្លៃ​រងនូវ​ផលប៉ះពាល់ដែរឬទេ​ ប្រសិនបើ​គាត់មិនមាន​ឯកសារ​ប​ញ្ជាក់​ទេនោះ?

ទេ។ កុមារទាំងអស់​នៅក្នុងសហរដ្ឋ​អាមេរិក​មានសិទ្ធិទទួលបាន​ការអប់រំ​នៅសាលា​រៀនសាធារណៈ​ដោយឥតគិតថ្លៃ​នៅក្នុង​មណ្ឌលសិក្សាធិការ​​ ដែល​​ពួកគេរស់នៅ​។ ដោយមិនគិតពីឋានៈអន្តោប្រវេសន៍របស់អ្នក ប្រសិនបើកូន​របស់អ្នក​មា​ន​ពិការភាព និងបំពេញបានតាមលក្ខខណ្ឌវិនិច្ឆ័យនៃការមាន​សិទ្ធិទទួល​បានការអប់រំពិសេស គាត់មានសិទ្ធិទទួលបានសេវាកម្មអប់រំពិសេស​ដែល​តម្រូវដោយកម្មវិធី IEP របស់គាត់។ 1

កុមារ​អន្តោប្រវេសន៍​ មិនចាំបាច់មា​ន​ “កាតបៃ​តង​” ទិដ្ឋាការ លិខិតឆ្លង​ដែន លេខ​សន្តិសុខសង្គម ឬ​ឯកសារ​ផ្សេងទៀតដែលបញ្ជាក់សញ្ជាតិ​ ឬ​ឋា​នៈ​អន្តោប្រវេសន៍​ ដើម្បី​ចុះ​ឈ្មោះ​ចូលរៀន​នៅសាលា​នោះទេ​។​ អ្នក​មិន​ត្រូវ និង​មិនគួរ​ផ្ទៀងផ្ទាត់ជាមួយ​អាជ្ញាធរអន្តោប្រវេសន៍​ មុន​ពេល​​បញ្ជូនកូនរបស់អ្នក​ទៅសាលានោះទេ​។​ ការដែល​សាលារៀនតម្រូវ​ឲ្យអ្នកធ្វើដូច្នោះ គឺជាការខុសច្បាប់​។​

ជាការ​សំខាន់ផងដែរ​ ដែល​មានតែ​កុមារ​ទាំងឡាយ​ដែល​ត្រូវការសេវាកម្ម​អប់រំ​ពិសេសប៉ុណ្ណោះ​ទទួល​បាន​សេវាទាំងនោះ​​ ច្បាប់​អប់រំ​ពិសេស​​តម្រូវឲ្យមានការធ្វើតេស្ត​សម្រាប់សិទ្ធិទទួលបាន​ការ​អ​ប់​រំពិសេស​ និង​សេវាកម្ម​ត្រូវធ្វើការ​ពិចារណា​​​​ទៅលើភាសា និង​កត្តា​វប្បធម៌​។ 2

  1. Plyler v. Doe, 457 U.S. 202 (1982).[]
  2. 34 C.F.R. Sec. 300.304(c); Cal. Ed. Code Sec. 56320.[]