Menu Close

(1.33) តើសេវាកម្មពាក់ព័ន្ធជា​អ្វី?

(1.33) តើសេវាកម្មពាក់ព័ន្ធជា​អ្វី?

សេវាកម្មពាក់ព័ន្ធ គឺ​ជាសេវាកម្ម​មួយចំនួន​ដែល​មានភាព​ចាំបាច់ដើម្បី​ជួយសិស្ស​ម្នាក់ទទួលបាន​អត្ថប្រយោជន៍​ពីកម្មវិធី​អប់រំពិសេស​របស់គាត់។​ ការ​ “ទទួលបានអត្ថប្រយោជន៍​ពីការអប់រំ​ពិសេ​ស​​” ត្រូវបាន​បកស្រាយជាទូទៅដោយមានន័យថាជាការមាន​វឌ្ឍន​ភាព​​ពេញលេញ​​ឆ្ពោះទៅ​រកការ​បំពេញ​តាម​គោល​ដៅ និង​វត្ថុបំណង​កម្មវិធី​ IEP។​

ក្រោម​បទប្បញ្ញត្តិ​សហព័ន្ធ សេវាកម្មពាក់ព័ន្ធ រួមមានជាអាទិ៍​៖​

ការដឹកជញ្ជូន និង​សេវាកម្ម​​ផ្នែកលូតលាស់ ផ្នែក​កែតម្រូវ និងផ្នែក​គាំទ្រ​ ទៅតាម​លក្ខខណ្ឌតម្រូវ​ចាំបាច់​នៅក្នុងការ​ជួយ​​ដល់​កុមារ​ដែលមាន​ពិការភាព​ ដើម្បី​ទទួលបាន​អត្ថប្រយោជន៍​ពីការអប់រំ​ពិសេស​ និង​រួមបញ្ចូល​នូ​វសេវា​រោគសាស្ត្រ​​ផ្នែក​ពាក្យសម្តី-ភាសា និង​សេវាប្រព័ន្ធ​ការស្តាប់​ សេវា​បកប្រែ​ សេវា​​​ផ្នែកចិត្ត​សាស្រ្ត​ ការព្យាបាល​ដោយ​ចលនា​​និង​ការព្យាបាល​មុខងារ​វិជ្ជាជីវៈ ការ​ព្យាបា​លបែបកម្សាន្ត ការកំណត់អត្ត​សញ្ញាណ​ និង​ការ​វាយតម្លៃ​ពីដើមទី​នៅក្នុង​ខ្លួន​កុមារ សេវា​ក​ម្ម​ពិគ្រោះ​យោបល់​ រួមទាំង​ការពិគ្រោះយោបល់​​ស្តារនីតិសម្បទា​ សេវាកម្មតម្រង់ទិសនិង​ចល័តភា​ព​​សេវាកម្ម​វេជ្ជសាស្ត្រសម្រាប់​គោល​បំណង​ធ្វើ​រោគវិនិច្ឆ័យ និង​ការ​​វាយតម្លៃ​។ សេវាកម្មពាក់ព័ន្ធ ក៏រួមបញ្ចូល​សេវា​សុខភាព​ប្រចាំសាលា​ និង​សេវាកម្ម​គិលានុប្បដ្ឋាកប្រចាំសាលា​ សេវាសង្គម​កិច្ច​នៅ​ក្នុង​សាលា​ និង​ការពិគ្រោះ​យោបល់និងការបណ្តុះ​បណ្តាលសម្រាប់ឪពុកម្តាយ​។​ [34 C.F.R. Sec. 300.34.]

នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា​ ការចែងបញ្ជាក់ពីសេវាកម្ម​ពាក់ព័ន្ធ​ (ជាធម្មតា​សំដៅ​ដល់​ “ការបង្រៀន និង​សេវាកម្ម​ដែល​បាន​​កំណត់​”) គឺប្រហាក់ប្រហែល​ទៅនឹង​ការចែងបញ្ជាក់​របស់សហព័ន្ធ​​ដែរ​។ [Cal. Ed. Code Sec. 56363; 5 C.C.R. Secs. 3051 និង​ផ្នែក​បន្តបន្ទាប់​] មើល​ជំពូក 5 ព័ត៌មាន​ស្តីពីសេវាកម្មពាក់ព័ន្ធ។​