Menu Close

(1.63) តើខ្ញុំអាចធ្វើអ្វីបានប្រសិនបើគ្រូ ឬបុគ្គលិកសាលាផ្សេងទៀត​ធ្វើ​បាប​ផ្លូវ​កាយ​ ឬផ្លូវចិត្តរបស់កូនខ្ញុំ?

(1.63) តើខ្ញុំអាចធ្វើអ្វីបានប្រសិនបើគ្រូ ឬបុគ្គលិកសាលាផ្សេងទៀត​ធ្វើ​បាប​ផ្លូវ​កាយ​ ឬផ្លូវចិត្តរបស់កូនខ្ញុំ?

ជម្រើសមួយគឺត្រូវដាក់ពាក្យបណ្តឹងពីបទអនុលោមភាពទៅក្រសួងអប់រំរដ្ឋកាលីហ្វ័រញ៉ា (CDE)។ វិសាលភាពនៃពាក្យបណ្តឹងពីបទអនុលោមតាមច្បាប់ឥឡូវនេះរួមមាន “ក​ង្វល់សុវត្ថិភាពរាងកាយដែលរំខានដល់ការផ្តល់ FAPE”។ 1 សូមមើល ជំពូក 6 ព័ត៌មាន​ស្តីពីនីតិវិធីត្រឹម​ត្រូវតាម​ច្បាប់​/នីតិវិធីនៃ​អនុលោមភាព​​​។ អ្នកក៏អាចដាក់ពាក្យបណ្តឹងពីបទអនុលោមភាពផងដែរ ប្រសិនបើម​ណ្ឌ​លសិក្សាធិការរំលោភលើច្បាប់រដ្ឋណាមួយទាក់ទងនឹងអន្តរាគមន៍លើអាកប្បកិរិយាសង្គ្រោះបន្ទាន់ក្រោមផ្នែកទី 56521.1 នៃច្បាប់អប់រំ។ 2 សូមមើល ជំពូកទី 8 ព័ត៌មានស្តីពីវិន័យរបស់សិស្ស​ដែល​មាន​ពិការភាព

ជម្រើសមួយទៀតគឺនីតិវិធីដាក់ពាក្យបណ្ដឹងដូចគ្នាទាំងអស់ ឬ UCP ទៅ​កាន់មណ្ឌលសិក្សាធិការ។ វិសាលភាពនៃ UCP រួមមានការចោទប្រកាន់ពីបទ “រើសអើង ការបៀត​បៀន ការបំភិតបំភ័យ ឬការសម្លុតដោយខុសច្បាប់” លើសិស្សដែល​មាន​ពិការភាព។ 3

ពាក្យបណ្តឹង UCP អាចដាក់ដោយផ្ទាល់ទៅ CDE ប្រសិនបើអ្នក​ដាក់​ពា​ក្យបណ្តឹងស្នើសុំមិនបញ្ចេញឈ្មោះ ហើយ “អាចនឹងមាន​គ្រោះថ្នាក់នៃ​ការស​ង​សឹក ហើយនឹងទទួលរងនូវអន្តរាយភ្លាម និងមិនអាចជួសជុលបាន” ប្រសិនបើអ្នកប្តឹងបានដាក់ពាក្យបណ្តឹងទៅមណ្ឌលសិក្សាធិការ។ CDE មានឆន្ទានុសិទ្ធិធ្វើអន្តរាគមន៍ដោយផ្ទាល់ និង​មិនបញ្ជូន​ពាក្យ​ប​ណ្តឹ​ង​ទៅមណ្ឌលសិក្សា​ធិការ​ដើម្បី​ធ្វើការ​ស៊ើប​អង្កេតក្នុងមូលដ្ឋាននោះទេ​។ 4

  1. 5 C.C.R. Sec. 3201.[]
  2. Cal. Ed. Code Sec. 56523(e); 5 C.C.R. Sec. 3201(b).[]
  3. Cal. Ed. Code Sec. 33315(a)(F); 5 C.C.R. Sec. 4630.[]
  4. 5 C.C.R. Secs. 4611(a) & 4650(a)(2).[]