Menu Close

(1.7) តើស្តង់ដារ​សម្រាប់ការធ្វើតេស្ត​ និង​ឧបករណ៍​វាយតម្លៃ​មានអ្វីខ្លះ​?

(1.7) តើស្តង់ដារ​សម្រាប់ការធ្វើតេស្ត​ និង​ឧបករណ៍​វាយតម្លៃ​មានអ្វីខ្លះ​?

ការធ្វើតេស្ត​ និង​សម្ភារៈរង្វាយតម្លៃ​ផ្សេងទៀតត្រូវតែ​បាន​ជ្រើសរើស​ និង​រៀបចំ​ដើម្បី​កុំឲ្យ​មានការ​រើសអើង​ជាតិសាសន៍​ វប្បធម៌ និង​ផ្លូវភេទ​ ហើ​យត្រូវ​តែ​រៀបចំ​ជាភាសាទីមួយ​របស់​សិស្ស​ ឬរបៀបប្រាស្រ័យ​ទាក់​ទង​​ផ្សេង​ទៀត​​។​​ ការធ្វើតេស្ត​ត្រូវតែ​ធ្វើឲ្យបាន​សុពល​ភាព​ផងដែរ​សម្រាប់​គោល​បំណង​ជាក់​លាក់​ដែលបានប្រើប្រាស់​។ ម្យ៉ាងទៀត ការធ្វើតេស្ត​ត្រូវតែ​វាយតម្លៃ​លើផ្នែកជាក់លាក់​​​​នៃ​ត​ម្រូវ​ការ​អ​ប់រំ​​​ និង​មិនមែនគ្រាន់តែ​បង្កើត​នូវ​ភាពឆ្លាតវៃ​ផ្នែក​បញ្ញា (IQ) ​ទូទៅ​តែ​មួយមុខ​នោះទេ​។​ គ្មាន​នីតិវិធី​តែមួយ​មុខណាមួយ​អាចយកទៅប្រើប្រាស់​សម្រាប់​ជាលក្ខណៈ​វិនិច្ឆ័យ​ទាំងស្រុង​សម្រាប់កំណត់​កម្មវិធី​អប់រំដែល​សមស្រប​សម្រាប់សិស្ស​នោះទេ​។​​ នៅទីបំផុត សម្រាប់សិស្សដែលមាន​ជំនាញដំណើរការវិញ្ញាណ ហត្ថកម្ម​ និង​ការ​និយាយស្តី​ចុះខ្សោយ​ ការធ្វើតេស្ត​នោះ​ត្រូវ​តែ​ធានា​ថា​លទ្ធផល​ឆ្លុះ​ប​ញ្ចាំ​ង​​យ៉ាង​សុក្រិត​​អំពី​កម្រិត​សម្បទា​និងស្នាដៃ​របស់សិស្ស​​ និង​មិនមែន​ជា​ជំ​នា​ញ​ដែល​មាន​ភាព​​អន់ខ្សោយរបស់សិស្ស​នោះទេ លើកលែងតែជំនាញ​ទាំ​ង​នោះ​ត្រូវបាន​វាស់ស្ទង់​ដោយការធ្វើតេស្តនោះ​។​ 1

  1. 20 U.S.C. Sec. 1414(b); 34 C.F.R. Sec. 300.304; Cal. Ed. Code Sec. 56320.[]