ក្រោមច្បាប់រដ្ឋ មណ្ឌលសិក្សាធិការបស់អ្នកត្រូវតែផ្តល់ឲ្យអ្នកនូវផែនការវាយតម្លៃក្នុងរយៈពេល 15 ថ្ងៃ បន្ទាប់ពីទទួលបានការបញ្ចូនបន្ត ជាលាយលក្ខណ៍អក្សរ របស់អ្នកសម្រាប់សេវាកម្មអប់រំពិសេស។ ប្រសិនបើការបញ្ជូនបន្តសម្រាប់ការវាយតម្លៃត្រូវបានធ្វើឡើងក្នុងរយៈពេល 10 ថ្ងៃ ឬតិចជាងនេះ នៅមុនដំណាច់ឆ្នាំសិក្សាធម្មតា ផែនការវាយតម្លៃនោះ ត្រូវតែបង្កើតឡើងក្នុងរយៈពេល 10 ថ្ងៃ ក្រោយពេលសាលាចាប់ផ្តើមឆ្នាំសិក្សាបន្ទាប់។ 1
អ្នកមានពេលយ៉ាងតិច 15 ថ្ងៃ ដើម្បីឆ្លើយតប ឬឯកភាពទៅនឹងផែនការវាយតម្លៃនេះ។ 2 ពេលណាដែលមណ្ឌលសិក្សាធិការបានទទួលផែនការវាយតម្លៃដែលមានចុះហត្ថលេខាហើយ មណ្ឌលសិក្សាធិការមានរយៈពេល 60 ថ្ងៃ (ដោយមិនគិតពីថ្ងៃឈប់សម្រាករបស់សាលាក្នុងរយៈពេលលើសពីប្រាំថ្ងៃដែលសាលានោះមិនមានវគ្គសិក្សា) ដើម្បីធ្វើការវាយតម្លៃ និងបង្កើតកម្មវិធីអប់រំលក្ខណៈបុគ្គល (IEP) ឧបមាថាមណ្ឌលសិក្សាធិការបានរកឃើញថាកុមារនោះអាចមានសិទ្ធិ។ 3 នៅពេលរកឃើញថាកុមារម្នាក់មានសិទ្ធិ នោះគ្មានការកំណត់ពីការមិនមានសិទ្ធិសម្រាប់សេវាកម្មអប់រំពិសេសណាមួយអាចធ្វើឡើងដោយមិនមានការវាយតម្លៃឡើយ។ 4
ប្រសិនបើកុមារត្រូវបានបញ្ជូនបន្តទៅកាន់សេវាកម្មអប់រំពិសេសក្នុងរយៈពេល 30 ថ្ងៃ ឬតិចជាងនេះនៅមុនដំណាច់ឆ្នាំសិក្សាណាមួយ នោះមណ្ឌលសិក្សាធិការត្រូវតែរៀបចំកិច្ចប្រជុំដើម្បីបង្កើតកម្មវិធី IEP ក្នុងរយៈពេល 30 ថ្ងៃ បន្ទាប់ពីការចាប់ផ្តើមឆ្នាំសិក្សាបន្ទាប់។ 5
