Menu Close

(1.41) តើភាព​ខុសគ្នា​រវាងពាក្យ​បណ្តឹង​ស្តីពី​ការ​អនុវត្ត​តាមច្បាប់​ ​និង​ស​វនា​ការ​សម្រាប់​កិច្ច​ដំណើរការត្រឹមត្រូវ​តាមច្បាប់​មានអ្វីខ្លះ?

(1.41) តើភាព​ខុសគ្នា​រវាងពាក្យ​បណ្តឹង​ស្តីពី​ការ​អនុវត្ត​តាមច្បាប់​ ​និង​ស​វនា​ការ​សម្រាប់​កិច្ច​ដំណើរការត្រឹមត្រូវ​តាមច្បាប់​មានអ្វីខ្លះ?

ទាំង​ច្បាប់​សហព័ន្ធនិង​រដ្ឋ ​រួមបញ្ចូល​នូវ​ការការពារ​សុវត្ថិភាព​នីតិវិធី ដើម្បីធានា​ថា​ច្បាប់អប់រំ​ពិសេ​ស​​ ត្រូវបានអនុវត្ត​យ៉ាង​ពេញលេញ និងសមស្រប​។​បណ្តឹង​សម្រាប់​ការអនុវត្ត​តាមច្បាប់​ និង​​នីតិវិធី​កិច្ច​ដំណើរការត្រឹមត្រូវ​តាមច្បាប់ គឺ​ជា​ការ​ការពារសុវត្ថិភាព​នីតិវិធី​មូលដ្ឋានគ្រឹះ​ ដែល​ឪពុកម្តាយ និង​អ្នកផ្សេងទៀតអាច​ប្រើប្រាស់​ដើម្បី​ពង្រឹង​ការអនុវត្ត​សិទ្ធិ​របស់ពួកគេ និង​បង្ហាញ​នូវ​ការមិន​ឯកភាព​របស់ពួកគេជាមួយនឹង​មណ្ឌលសិក្សាធិការ​។​ ភាព​ខុសគ្នាសំខាន់ៗ​រវាង​ពួកវា​ រួមមាន​៖

  1. នីតិវិធី​កិច្ច​ដំណើរការត្រឹមត្រូវ​តាមច្បាប់​ គឺ​មានភាព​សមស្រប​ នៅពេល​មាន​ការ​​           មិន​ឯកភាព​​គ្នា​អំពី​អ្វី​ដែល​ត្រូវ​​​បញ្ចូល​ក្នុង​​កម្មវិធី​ IEP របស់សិស្ស​ ឬកន្លែង​ដែល​ត្រូវ​      អនុវត្ត​​កម្មវិធី​អប់រំ​ IEP។
  2. ពាក្យបណ្តឹង​សម្រាប់ការអនុវត្ត​តាមច្បាប់​ គឺ​មានភាពសមស្រប​ នៅពេល​ម​ណ្ឌ​ល​  សិក្សាធិការ​​ មិន​បាន​អនុវត្ត​តាម​​​ច្បាប់ ឬ​​​នីតិវិធី​អប់រំ​ពិសេស​ ឬ​​​មិន​បាន​អនុវត្តនូវអ្វី​​​​ដែ​ល ​​បាន​សរសេរ​ឲ្យបានច្បាស់លាស់នៅក្នុង​កម្មវិធី​ IEP របស់​សិស្ស​។

ម៉្យាងវិញទៀត ​នីតិវិធី​នៃ​កិច្ច​ដំណើរការត្រឹមត្រូវ​តាមច្បាប់ មាន​ពាក់ព័ន្ធ​ទៅ​នឹងភាព​មិនឯកភាព​​គ្នា​ទៅលើ​​អ្វី​ដែល​គួរបញ្ចូលក្នុង​កម្មវិធី​របស់​សិស្ស ចំណែកឯបណ្តឹងសម្រាប់ការអនុវត្តតាមច្បាប់ គឺមាន​ពាក់ព័ន្ធនឹង​ការចោទប្រកាន់​ទៅ​លើការ​ខកខានរបស់មណ្ឌលសិក្សា​​ធិការ​នៅក្នុង​ការ​អនុវត្ត​តាម​វិធាននានា ឬ​មិន​បានអនុវត្ត​នូវ​អ្វី​ដែល​បាន​ឯកភាព​​ជា​លាយលក្ខណ៍​អក្សរក្នុង​កម្មវិធី​ IEP រួចហើយ។