Menu Close

(1.47) តើកិច្ចប្រជុំសម្រុះសម្រួលគឺជាអ្វី?

(1.47) តើកិច្ចប្រជុំសម្រុះសម្រួលគឺជាអ្វី?

ការិយាល័យ​សវនាការរដ្ឋបាល (​Office of Administrative Hearings, OAH) គឺជា​ទីភ្នាក់ងារ​រដ្ឋ​ដែលទទួលបន្ទុក​រៀបចំ​កិច្ច​ប្រជុំ​សម្រុះ​សម្រួល​ និង​កិច្ច​ដំណើរការ​រដ្ឋបាល​។ ​ប្រសិនបើ​ភាគី​ទាំងសងខាង​យល់ព្រម​សម្រុះ​សម្រួល​ នោះ​​ OAH នឹង​ផ្តល់​អ្នក​សម្រុះសម្រួលមកឲ្យធ្វើការ​​ជាមួយ​អ្នក ​និងមណ្ឌលសិក្សាធិការ​មុន​ពេ​ល​សវនាការតាមនីតិវិធីត្រឹមត្រូវតាមច្បាប់​ត្រូវ​បានរៀបចំ​ឡើង​​ដើម្បី​ព្យា​យាម​​ដោះស្រាយ​បញ្ហានោះ​។ កិច្ចប្រជុំ​សម្រុះ​សម្រួល​បានរៀបចំ​ឡើង​នៅពេល​កិច្ច​ប្រជុំរក​ដោះ​ស្រាយ​បញ្ហា​ត្រូ​វ​បាន​បដិសេធ​ ឬកិច្ច​ប្រជុំរក​ដោះស្រាយបញ្ហា​បញ្ចប់​​ដោយគ្មាន​ការឯក​ភាព​គ្នា ហើយ​ភាគី​ទាំងសងខាង​ឯកភាព​ធ្វើការសម្រុះ​សម្រួល​។​ អ្នក​សម្រុះ​សម្រួល​គ្មានសិទ្ធិអំណាចអ្វី​ក្នុងការ​បង្ខំ​​ឲ្យ​ភាគី​ទាំងសងខាង​ធ្វើ​ការដោះស្រាយ​ការ​​មិនឯកភាពគ្នា​នោះទេ​។​ អ្នកសម្របសម្រួល​ព្យាយាម​ជួយអ្នក​ និង​មណ្ឌលសិក្សាធិការ​ឲ្យ​ទទួល​បាន​កិច្ច​ព្រមព្រៀង​​ណាមួយ​។​ លើសពីនេះទៀត អ្នកសម្របសម្រួល​​ក៏អាច​ពិភាក្សា​ជាលក្ខណៈបុគ្គល​​ជា​មួយ​ភាគីម្ខាង​ដាច់ដោយឡែកពីគ្នាផងដែរ​​ នៅ​ក្នុងការ​​ខិតខំ​ព្យាយាម​ដោះស្រាយ​បញ្ហា​។​ ​អ្នក​សម្រុះសម្រួល ជាទូទៅ គឺជា​ចៅ​​ក្រមច្បាប់រដ្ឋបាល​​​ (ALJ) ដែលមាន​តួនាទី​ជា​អ្នក​សម្របសម្រួល​ និង​មិនមែនជាចៅក្រម​ទេ។ ​ចៅ​​ក្រម ALJ ដែល​ដើរតួជា​អ្នក​សម្រុះសម្រួល នឹង​មិនមែនជា​មន្ត្រី​សវនា​ការ​​ដែល​ត្រូវបានចាត់តាំង​ឲ្យ​បើក​សវនាការ​លើរឿងក្តី​របស់​​អ្នកនោះទេ​​​ ប្រសិន​បើ​វិវាទនេះត្រូវដោះស្រាយក្នុងសវនាការ។ 1

  1. Cal. Ed. Code Secs. 56500.3(c)-(e) & 56501(b)(2).[]