Menu Close

(1.104) ប្រសិនបើខ្ញុំដាក់កូនខ្ញុំនៅសាលាឯកជន ឬសាលាសាសនា តើ​គា​ត់​មានសិទ្ធិទទួលបានកម្មវិធី IEP និងសេវាកម្មអប់រំពិសេសដែរឬទេ?

(1.104) ប្រសិនបើខ្ញុំដាក់កូនខ្ញុំនៅសាលាឯកជន ឬសាលាសាសនា តើ​គា​ត់​មានសិទ្ធិទទួលបានកម្មវិធី IEP និងសេវាកម្មអប់រំពិសេសដែរឬទេ?

ទេ។ ច្បាប់សហព័ន្ធ​ផ្តល់​ឲ្យសិស្ស​ដែលមានពិការភាព​នៅក្នុងស្ថានភាព​នេះ​ នូវ​សិទ្ធិ​បន្តិចបន្តួច​ប៉ុណ្ណោះ​​ក្នុងការទទួល​បាន​​​សេវាកម្មអប់រំ​។ សិស្សមានពិការភាពម្នាក់ដែលត្រូវបានដាក់ដោយ​ឪពុកម្តាយ​ទៅ​ក្នុង​​សា​លា​ឯកជន​ រួម​ទាំង​សាលា​សាសនា​ផងដែរ​​ — ពោលគឺបានចុះ​ឈ្មោះ​​ដោយ​​ការស្ម័គ្រចិត្ត ​និងជា​ឯកតោ​ភាគី​ ដោយគ្មាន​ការ​យល់ព្រម​របស់​​ក្រុម​ការ​ងារកម្មវិធី​​ IEP​ — គឺគ្មានសិទ្ធិ​ទទួលបាន​សេវាកម្មអប់រំ​ពិសេស​ ឬ​សេវា​ក​ម្ម​​ពាក់​ព័ន្ធ​​​ដែល​គាត់អាច​ទទួលបាន ក្នុង​ករណី​គាត់​ចុះ​​ឈ្មោះចូលរៀន​នៅសាលារៀនសាធារណៈទេ​។ 1 ទោះ​យ៉ាង​ណាក៏ដោយ មណ្ឌលសិក្សាធិការត្រូវតែផ្តល់ឲ្យកុមារ​នូវការ​ចូលរួ​ម​​ទៅក្នុងកម្មវិធី​អប់រំពិសេស​របស់ខ្លួន​។ 2 មណ្ឌលសិក្សាធិការត្រូវតែ​រៀបចំ​​ថវិកា​សហព័ន្ធ​​ដើម្បីគាំទ្រ​ដល់តម្រូវ​ការ​អ​ប់រំ​របស់សិស្ស​​ដែលបាន​ដាក់នៅ​ក្នុង​សាលាឯកជន និង​សាលា​សាសនា​ជាឯកតោភាគី​។​​ បន្ទាប់​ពី​ទទួលបានមតិ​យោបល់ពី​ឪពុកម្តាយ​ និង​សាលា​ឯកជន មណ្ឌ​លសិក្សាធិការធ្វើការ​សម្រេចចិត្ត​លើរបៀប​​​ដែលត្រូវចំណាយ​មូលនិធិ និង​សេវាកម្មមួយដែលនឹងត្រូវផ្តល់​ជូន​។​​ 3 ចំនួន​ទឹកប្រាក់​របស់សហព័ន្ធ​ដែលត្រូវ​ចំណាយ​ត្រូវបានកំណត់​ត្រឹម​ចំណែ​ក​សមាមាត្រ​ (ផ្អែក​តាម​ចំនួន​សិស្ស​ដែលបាន​ដាក់​ទៅ​ក្នុង​ការ​សិ​ក្សា​ដោ​យ​​ឪពុកម្តាយ​ធៀប​​​ទៅនឹង​ចំនួន​សិស្ស​ដែល​មាន​ពិការ​ភាព​សរុប​ក្នុង​មណ្ឌលសិក្សា​ធិការ​​​)​ នៃ​ចំនួនទឹកប្រាក់​សហព័ន្ធ​ដែល​ទទួលបាន​ដោយ​មណ្ឌលសិក្សាធិការ​។​ 4 ទោះយ៉ាងណាក៏ដោយ​ ច្បាប់​សហព័ន្ធ​មិនហាមឃាត់​មណ្ឌល​សិក្សា​ធិការ​ពី​ការ​ចំណាយ​ថវិកា​ររដ្ឋ​បន្ថែមទៀត​​សម្រាប់​គោល​​​បំណងនេះ​ទេ។ 5 សេវាកម្ម​អាច​ត្រូវផ្តល់ជូន​នៅក្នុងបរិវេណ​សាលារៀន​ឯក​ជន​ ព្រម​ទាំង​សា​លាសាសនាផងដែរ​ “ក្នុងកម្រិតមួយ​ដែល​ស្របទៅតាម​ច្បាប់​”។​ 6

  1. 20 U.S.C. Secs. 1412(a)(10)(B) & (C); 34 C.F.R. Sec. 300.137.[]
  2. 34 C.F.R. Sec. 300.132.[]
  3. 34 C.F.R. Sec. 300.137(b)(2).[]
  4. 34 C.F.R. Sec. 300.133.[]
  5. 34 C.F.R. Sec. 300.133(d).[]
  6. 34 C.F.R. Sec. 300.139.[]