CAASPP គឺជាប្រព័ន្ធតេស្តបញ្ចប់ការសិក្សារបស់សិស្សនៅរដ្ឋកាលីហ្វ័រញ៉ា សម្រាប់មុខវិជ្ជាអក្សរសាស្រ្ត/អក្ខរកម្មភាសាអង់គ្លេស (English Language Arts/Literacy, ELA) និងគណិតវិទ្យាសម្រាប់សិស្សថ្នាក់ទី 3 រហូតដល់ទី 8 និងទី 11។ វារួមបញ្ចូលនូវការធ្វើតេស្តផ្នែកវិទ្យាសាស្ត្ររដ្ឋកាលីហ្វ័រញ៉ា (California Science Test, CAST) សម្រាប់សិស្សថ្នាក់ទី 5 ទី 8 និងថ្នាក់ណាមួយក្នុងចំណោមថ្នាក់ទី 10 ទី 11 ឬទី 12 ដែលសិស្សកំពុងទទួលការសិក្សាខាងផ្នែកវិទ្យាសាស្ត្រនៅក្នុងថ្នាក់រៀននោះ។ 1
ផ្នែក ELA និងផ្នែកគណិតវិទ្យានៃការធ្វើតេស្ដ គឺផ្អែកលើស្តង់ដារស្នូលទូទៅរបស់រដ្ឋ (Common Core State Standards, CCSS) ដែលជាសំណុំស្ដង់ដារសមិទ្ធិផលសិក្សាដែលរដ្ឋកាលីហ្វ័រញ៉ា និងរដ្ឋមួយចំនួនទៀតបានទទួលយកចាប់តាំងពីឆ្នាំ 2010 មក។ CCSS រៀបរាប់អំពីអ្វីដែលសិស្សគួរតែដឹង និងអាចធ្វើបាននៅក្នុងផ្នែកនៃមុខវិជ្ជានីមួយៗនៅតាមកម្រិតថ្នាក់រៀនទាំងនេះ។ CAST វាស់វែងនូវអ្វីដែលសិស្សដឹង និងអាចប្រើប្រាស់បានដោយប្រើស្តង់ដារបែបវិទ្យាសាស្ត្រជំនាន់ថ្មីរបស់រដ្ឋកាលីហ្វ័រញ៉ា (California Next Generation Science Standards) ដែលផ្តោតលើការយល់ដឹងអំពីទស្សនៈបែបវិទ្យាសាស្ត្រ ដែលមាននៅក្នុងវិទ្យាសាស្ត្រជីវិត វិទ្យាសាស្ត្រផែនដី និងអវកាស និងវិទ្យាសាស្ត្ររូបនិយម។
សិស្សដែលមានកម្មវិធី IEP នៅថ្នាក់ទីបីដល់ថ្នាក់ទីប្រាំបី និងទីដប់មួយ ដែលពួកគេមិនអាចធ្វើតេស្ត CAASPP បាន ទោះបីជាមានការសម្របសម្រួលសមស្រប និងទោះមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតរបស់ពួកគេមិនបានសុំការអនុគ្រោះមិនឲ្យពួកគេចូលរួមកម្មវិធីនោះក៏ដោយ ប៉ុន្តែពួកគេអាចត្រូវបានផ្តល់ការធ្វើតេស្តជំនួស ដែលត្រូវបានគេស្គាល់ថាជាការវាយតម្លៃជំនួសរបស់រដ្ឋកាលីហ្វ័រញ៉ា (California Alternate Assessment, CAA)។ សូមមើល ជំពូក 11 ព័ត៌មានស្តីពីការវាយតម្លៃទូទាំងមណ្ឌលសិក្សាធិការ/លក្ខខណ្ឌតម្រូវនៃការបញ្ចប់ការសិក្សា។
- Title 5 California Code of Regulations (.C.C.R) Sec. 851.5. ប្រព័ន្ធ CAASPP បានដាក់ជំនួសកម្មវិធីធ្វើតេស្តស្តង់ដារ និងការធ្វើរបាយការណ៍ (Standardized Testing and Reporting, STAR) ដោយចាប់ផ្តើមនៅឆ្នាំសិក្សា 2014-15។ [ច្បាប់អប់រំនៅរដ្ឋកាលីហ្វ័រញ៉ា (Cal. Ed. Code) Sec. 60640.[↩]
