Menu Close

(1.20) តើកម្មវិធីអប់រំ​ពិសេស​ “សមស្រប​” ជាអ្វី​?​

(1.20) តើកម្មវិធីអប់រំ​ពិសេស​ “សមស្រប​” ជាអ្វី​?​

ការសម្រេចចិត្ត​លើចំណុចគោល​របស់តុលាការកំពូលសហរដ្ឋ​អាមេរិក​ នៅក្នុងសំណុំរឿង​ Board of Education v. Rowley [458 U.S. 176 (1982)] បានប្រកាសថា​ ក្រោមច្បាប់​សហព័ន្ធ​ កម្មវិធី​អប់រំ​ “សមស្រប​” និ​ង​​កន្លែងរៀនត្រូវបានបង្កើតឡើង​ដើម្បី​បំពេញតាម​តម្រូវ​ការពិសេស​របស់​សិស្ស​ណាម្នាក់ ប្រសិនបើ​វាផ្តល់នូវ​សេវាកម្ម​ដល់​សិស្ស​ពិការ​ដែលមាន​ភាព​គ្រប់គ្រាន់​សម្រាប់​គាត់ក្នុងការទទួលបាន​ “អត្ថ​ប្រ​យោ​ជន៍​អប់រំ​” ហើយ​វា​ត្រូវបានផ្តល់ជូន​ស្របទៅតាម​កម្មវិធី​ IEP របស់​សិស្ស​។​ លើសពីនេះទៀត​ កម្មវិធីនេះ​ត្រូវតែ​បានផ្តល់ជូន​ក្នុងកម្រិត​អតិបរមា​ស​ម​ស្រប​នៅក្នុង​មជ្ឈដ្ឋាន​ដែលមានការរឹត​បន្តឹង​តិចបំផុត​។​ វាមិនផ្តល់សិទ្ធិឲ្យសិស្ស​ទទួលបាន​កម្មវិធី​អប់រំ​ដែល “ល្អបំផុត” តាម​ដែល​អាចធ្វើបាន​ ឬ​ការអប់រំ “អតិបរមា​ដែល​អាច​ប្រព្រឹត្ត​ទៅបាន​” នោះទេ​។​ សំណុំរឿង​ Rowley ត្រូវបាន​បង្កើតឡើង​យ៉ាងជាក់លាក់​ដោយ​តុលា​ការ​​សហព័ន្ធ ដែលគ្រប់គ្រង​រដ្ឋកាលីហ្វ័រញ៉ា​នៅ​ក្នុង​សេចក្តី​សម្រេច​ចិត្ត​មួយ​ ហៅថា​ Gregory K. v. Longview Sch. District 1

តុលាការ​កំពុងបន្តស្វែងរក​ការកំណត់​អំពីអ្វីជា​ “អត្ថប្រយោជន៍​អប់រំ”។​​ ជាការពិត​ណាស់ ផែនការ​បង្រៀន​ និង​កន្លែងរៀន​គួរ​តែ​អា​ច​នាំ​មកនូវ​ការរីកចម្រើនផ្នែក​អប់រំ​ពេញលេញ​ និង​មិនមាន​ការរិវឌ្ឍ​ថយ​ក្រោ​យ​ ឬ​ការ​រីកចម្រើនបន្តិចបន្តួច​នៅក្នុងការអប់រំនោះទេ​។ នៅក្នុងរដ្ឋ​កាលីហ្វ័រញ៉ា អត្ថប្រយោជន៍​អប់រំ​ត្រូវបានវាស់ស្ទង់​តាមរយៈ​ថា​តើ​​កុមារ​នោះកំពុងមានការរីកចម្រើន​ឆ្ពោះទៅរក​ការ​សម្រេច​​​បាន​នូវ​គោ​លដៅ​សំខាន់នៃកម្មវិធី​ IEP ដែរឬអត់។​ [County of San Diego v. Cal. Special Ed. Hearing Office, 93 F.3d 1458 (9th Cir. 1981).] លើសពីនេះទៀត ការអប់រំសមស្រប​ គឺជាការអប់រំមួយ​ដែល​សិស្ស​ម្នាក់​មាន​​ការ​ចូលរួម — និងមានការរីកចម្រើន​ — នៅក្នុង​កម្ម​វិធី​សិក្សា​​​ចំណេះ​ទូទៅ។ 2

  1. 811 F.2d 1307 (9th Cir. 1987)។[]
  2. 20 U.S.C. Sec. 1414(d)(1)(A)(aa); 34 C.F.R. Sec. 300.320(a)(2)(A); Cal. Ed. Code Sec. 56345(a)(2)(A).[]