Menu Close

(1.48) តើមានអ្វីកើត​ឡើងចំពោះកន្លែងរៀន ​និង​សេវា​ក​ម្ម​របស់កូនខ្ញុំ នៅ​ពេល​ដែល​ខ្ញុំដាក់ពាក្យបណ្ដឹងសុំ​សវនាការតាម​នី​តិ​​វិធី​ត្រឹម​ត្រូវ​តាម​ច្បាប់​?

(1.48) តើមានអ្វីកើត​ឡើងចំពោះកន្លែងរៀន ​និង​សេវា​ក​ម្ម​របស់កូនខ្ញុំ នៅ​ពេល​ដែល​ខ្ញុំដាក់ពាក្យបណ្ដឹងសុំ​សវនាការតាម​នី​តិ​​វិធី​ត្រឹម​ត្រូវ​តាម​ច្បាប់​?

លើកលែងតែក្នុងកាលៈទេសៈ​ជាក់លាក់មួយចំនួនដែលបានពិភាក្សា​ខាង​ក្រោម ពុំនោះទេ កូនរបស់​អ្នកត្រូវ​ស្ថិត​នៅ​ក្នុង​​កន្លែង​​សិក្សា​បច្ចុ​ប្ប​ន្ន​របស់គាត់​ ហើយ​ជំរុញ​ឲ្យមាន​ការ​អនុវត្ត​ពេញលេញ​ចំ​ពោះ​ក​ម្មវិធី​ IEP នាពេលបច្ចុប្បន្ន​ដែលបាន​ឯកភាព​​ (រួមទាំងទាំង​សេវា​ក​ម្មពាក់ព័ន្ធ​ទាំ​ងអស់) ចាប់ពីពេល​ដែល​​អ្នក​​ស្នើសុំ​សវនាការ​ រហូត​ដល់​នីតិវិធី​សវ​នា​ការតាមនីតិវិធីត្រឹមត្រូវតាមច្បាប់​ត្រូវបាន​បញ្ចប់។ 1 ប្រសិនបើអ្នកឈ្នះ​ក្ដីនៅសវនាការ​ ហើយ​មណ្ឌល​សិក្សា​ធិ​ការ​​ប្តឹង​ឧទ្ធរណ៍​ជំទាស់នឹងសេចក្ដីសម្រេច​ទៅកាន់​តុលាការ​ នោះកន្លែងរៀន និង​សេវាកម្ម​របស់កូនអ្នក​ដែល​បានពណ៌នា​នៅ​ក្នុ​ង​​កម្ម​វិធី​ IEP របស់​គាត់នឹង​រក្សា​ទុកដដែល​ នៅអំឡុងពេល​សវនាការ​តាម​​នីតិ​វិធី​ត្រឹមត្រូវ​តាមច្បាប់​​ ទន្ទឹមពេលដែល​បណ្ដឹង​ឧទ្ធរណ៍​នៅ​មិន​ទាន់​សម្រេច​សេចក្តី។​ 2 ការការពារនេះជាទូទៅ​ត្រូវបានគេហៅថា ការ​ផ្តល់ជូន​ “ការរក្សា​ស្ថា​ន​ភា​ព​​ដដែល”។ ការសិក្សាស្ថានភាព​ដដែល​​អាចនឹងត្រូវផ្លាស់ប្ដូរ ប្រសិន​បើ​មា​តាបិតា/អាណាព្យាបាល​/អ្នក​មាន​សិទ្ធិអប់រំផ្សេង​ទៀ​ត និងមណ្ឌល​សិក្សាធិការ​យល់​ព្រមធ្វើការ​ផ្លាស់​​ប្តូរ​កន្លែងរៀន ឬសេវាកម្ម ខណៈដែល​នីតិវិធីត្រឹមត្រូវតាម​ច្បាប់​​នៅ​មិន​ទាន់​​សម្រេច​សេចក្តី​នៅ​ឡើយ​។

  1. 34 C.F.R. Sec. 300.518; Cal. Ed. Code Sec. 56505(d)[]
  2. Joshua A. v. Rocklin Unified School District, 559 F.3d 1036, (9th Cir., 2009.)[]