Menu Close

(1.105) តើ​ទីភ្នាក់ងារសាធារណៈមួយណា​ជាអ្នកទទួលខុសត្រូវ​ចំពោះការ​ផ្ត​ល់​សេវាកម្មអប់រំពិសេស​ទៅដល់កុមារ​ដែល​មាន​កម្មវិធី ​IEP និង​ស្នាក់នៅ​ក្នុង​ស្ថាប័ន​ថែទាំកុមារ​ដែលមានអាជ្ញាបណ្ណ​ ឬផ្ទះរបស់គ្រួសារចិញ្ចឹម​​?

(1.105) តើ​ទីភ្នាក់ងារសាធារណៈមួយណា​ជាអ្នកទទួលខុសត្រូវ​ចំពោះការ​ផ្ត​ល់​សេវាកម្មអប់រំពិសេស​ទៅដល់កុមារ​ដែល​មាន​កម្មវិធី ​IEP និង​ស្នាក់នៅ​ក្នុង​ស្ថាប័ន​ថែទាំកុមារ​ដែលមានអាជ្ញាបណ្ណ​ ឬផ្ទះរបស់គ្រួសារចិញ្ចឹម​​?

ស្ថានប័ន​ថែទាំកុមារដែល​មាន​អាជ្ញាបណ្ណ​ (LCI) គឺជាមណ្ឌល​ស្នាក់នៅ​ថែ​ទាំ​​មា​នអាជ្ញាបណ្ណ ដែលផ្តល់​ការថែទាំ​ក្រៅ​វេជ្ជសាស្ត្រ​​​ដល់កុមារ​។​ LCI រួមមាន​មន្ទីរថែទាំរួម​ និង​កម្មវិធី​ស្នាក់នៅព្យាបាល​រយៈពេលខ្លី​ ប៉ុន្តែ​មិនរួមបញ្ចូលនូវ​៖

  1. សាលាតុលាការអនីតិជន​ សាលសម្រាប់អនីតិជន​ មន្ទីរសម្រាប់​អនីតិជន មជ្ឈមណ្ឌលថែទាំពេលថ្ងៃសម្រាប់អនីតិជន​ ទីវាល​សម្រាប់​អនីតិជន ​ឬជំរំ​សម្រាប់អនីតិជន
  2. កម្មវិធីសាលា​​សហគមន៍​ប្រចាំ​ខោនធី
  3. កម្មវិធីអប់រំពិសេសណាមួយ​​ដែលផ្ដល់ជូនសម្រាប់សិស្ស​ដែល​ត្រូវបានដាក់​នៅ​​មណ្ឌលនៅក្នុង (1) និង (2) ខាងលើយោងទៅតាមច្បាប់
  4. ទីភ្នាក់ងារ​សាធារណៈផ្សេងទៀត​។ 
    1

ផ្ទះគ្រួសារចិញ្ចឹម (FFH) គឺជា​កន្លែងស្នាក់នៅបែបគ្រួសារ​មាន​អាជ្ញា​​ណ្ណ​ដែ​លផ្តល់​ការថែទាំ​រយៈពេល​ 24 ម៉ោង និង​​ការមើល​ខុសត្រូវ​កុមារ​ចិញ្ចឹម​មិន​លើសពី​ប្រាំមួយ​នាក់ឡើង​។ វារួមមាន​ផ្ទះ​បែបគ្រួសារ​តូចៗ ផ្ទះ​បែបគ្រួសារ​ដែលមាន​ការបញ្ជាក់​សម្រា​ប់​ទី​​ភ្នាក់ងារ​គ្រួសារចិញ្ចឹម និង​គ្រួសារ​មានធនធាន​។​​ 2

ប្រសិនបើ​កុមារ​មានពិការភាព​ណាម្នាក់​ត្រូវបាន​ដាក់តាម​ LCI ឬ​ FFH ដោ​យតុលាការ​ មជ្ឈមណ្ឌលក្នុងតំបន់សម្រាប់​បុគ្គលដែលមាន​ពិការ​ភាព​ផ្នែកលូតលាស់​ ឬ​អង្គភាព​សាធារណៈណាមួយ​ក្រៅពី​ទីភ្នាក់ងារ​អប់រំ​ នោះ​ផ្នែក​​​ផែន​ការ​មូលដ្ឋាន​​អប់រំ​ពិសេស​ (SELPA) ដែល​ LCI ឬ​ FFH មាន​ទី​តាំង​​ស្ថិតនៅ​ គឺជា​អ្នកទទួលខុសត្រូវ​សម្រាប់​ការផ្តល់សេវា​កម្មអប់រំ​ពិសេស​ដល់កុមារ​នោះ។​ ប្រសិនបើមាន​​មណ្ឌលសិក្សាធិការច្រើននៅក្នុង​ផ្នែក​ SELPA នោះត្រូវតែ​មាន​ការព្រមព្រៀង​តាមមូលដ្ឋាន​នៅក្នុង​ការកំណត់​ទីភ្នាក់ងារ​អប់រំ​ដែល​ទទួលខុសត្រូវ​។ 3 ប្រសិនបើកុមារម្នាក់ត្រូវបានដាក់​​នៅក្នុង LCI ឬ FFH ជា​ឯកតោ​ភា​គី​​ដោ​យ​​មាតាបិតា/អាណាព្យាបាល/អ្នក​មានសិទ្ធិអប់រំ​ផ្សេង​ទៀត ឬតាមរយៈ​ក្រុមហ៊ុនធានារ៉ាប់រងឯកជន មណ្ឌល​សិក្សា​ធិ​ការ​ដែលមា​តាបិតា/អាណាព្យាបាល/អ្នកមាន​សិទ្ធិអប់រំ​ផ្សេង​ទៀតរបស់​កុមារម្នាក់​នោះស្នាក់នៅអាចនឹងទទួល​ខុសត្រូវ​តា​ម​រយៈ​​ដំណើរការកម្មវិធី​ IEP នៃ​ផ្នែកអប់រំពិសេសទូទៅ។ នីតិវិធីត្រឹមត្រូវតាមច្បាប់​អាច​នឹង​ត្រូវការចាំបាច់​ ប្រសិនបើ​មាន​កា​រ​មិ​ន​​ឯកភាពគ្នាលើ​កន្លែងរៀននៅក្នុង​ការអប់រំ​ និង/ឬ​សេវាកម្ម​​ដែល​សិស្ស​ត្រូវការ​ចាំបាច់​ នៅពេលដាក់​ពួកគេ​ទៅក្នុង​ LCI ឬ FFH។​

  1. Cal. Ed. Code Sec. 56155.5(a)[]
  2. Cal. Ed. Code Sec. 56155.(b).[]
  3. Cal. Ed. Code Sec. 56156.4.[]