Menu Close

(1.90) តើលក្ខខណ្ឌនៃសិទ្ធិ​ទទួលបានសម្រាប់កុមារ​ដែល​មានពិការភាព​​អា​យុ​បីឆ្នាំ​ដល់​​ប្រាំ​ឆ្នាំ​មានអ្វីខ្លះ​?

(1.90) តើលក្ខខណ្ឌនៃសិទ្ធិ​ទទួលបានសម្រាប់កុមារ​ដែល​មានពិការភាព​​អា​យុ​បីឆ្នាំ​ដល់​​ប្រាំ​ឆ្នាំ​មានអ្វីខ្លះ​?

លក្ខណៈវិនិច្ឆ័យ​នៃសិទ្ធិទទួលបានសម្រាប់កុមារ​ថ្នាក់មត្តេយ្យសិក្សា​កម្រិតទាប​​ គឺ​ដូចគ្នា​ទៅនឹង​លក្ខណៈវិនិច្ឆ័យ​សម្រាប់​កុមារ​ដែល​គ្រប់​អា​យុ​ចូល​រៀន​ដែរ​។​ ដើម្បីមានសិទ្ធិទទួលបាន​សេវាកម្មអប់រំ​ពិសេស​ កុមារម្នាក់​ត្រូវតែមាន​ស្ថានភា​ព​​ពិការភាព​​ដូចខាងក្រោមមួយ​៖​

  1. ជំងឺអូទីសឹម
  2. ពិការភ្នែក គ-ថ្លង់​​
  3. ពិការគ-ថ្លង់​
  4. ការរំខានផ្នែកអារម្មណ៍
  5. ការចុះ​ខ្សោយ​ការ​ស្តាប់​
  6. ពិការភាព​ផ្នែក​បញ្ញា​
  7. ពិការភាព​ចម្រុះច្រើនផ្នែក​​
  8. ការចុះខ្សោយ​ផ្នែកគ្រោងឆ្អឹង​​
  9. ការ​ចុះខ្សោយ​ផ្នែ​ក​សុខភាព​ផ្សេងទៀត (រួមមាន​ជំងឺ​ផ្ចង់អារម្មណ៍ (ADD)​ ឬ​ជំងឺផ្ចង់អារម្មណ៍ខ្លាំង (ADHD))
  10. ពិការភាពក្នុងការសិក្សាជាក់លាក់
  11. ការ​ចុះ​ខ្សោយ​នៃការនិយាយឬ​ភាសាមួយ ឬច្រើននៅក្នុង​ផ្នែក​​​សូរ​សំ​ឡេ​ង​​ ភាព​ស្ទាត់ជំនាញ ភាសា​ និង​ការបញ្ចេញសំឡេង​
  12. របួសខួរក្បាលដោយសារការប៉ះទង្គិច
  13. ភាព​ចុះ​ខ្សោយ​នៃ​គំហើញ ឬ
  14. ពិការភាពពាក់ព័ន្ធនឹង​​​វេជ្ជសាស្ត្រ​ដែលមានពីមុនមក​

បន្ថែមទៅលើការ​បំពេញបានតាម​លក្ខណៈ​វិនិច្ឆ័យមួយ ឬច្រើន​នៃពិ​ការ​ភាព​នេះ​ កុមារម្នាក់ចាំបាច់ត្រូវ​ការ​ “ការ​បង្រៀន​ដែលបាន​បង្កើតឡើង​យ៉ាងពិសេស​ ឬសេវាកម្ម​នានា​” ដើម្បី​មាន​លក្ខណៈ​សម្បត្តិគ្រប់គ្រាន់​ក្នុង​ការ​ទទួលបាន​ការអប់រំពិសេស​។​ ម្យ៉ាង​ទៀត កុមារនោះត្រូវ​តែ​មានតម្រូវការ​ដែល​មិនអាច​បំពេញ​បាន​​ដោ​យ​ការសម្របសម្រួល​នៅ​តាម​​ផ្ទះ និង​សាលារៀន (ឬ​ក្នុងមជ្ឈដ្ឋាន​ទាំង​ពីរ) បើមិន​មានការត្រួតពិនិត្យ​ និងគាំទ្រ​ជាបន្តបន្ទាប់នោះទេ​​។​ 1បាន​ការអប់រំពិសេស​។​ ម្យ៉ាង​ទៀត កុមារនោះ ត្រូវ​តែ​មានតម្រូវការ​នានា​ដែល​មិនអាចបំពេញបាន​ដោយ​ការសម្របសម្រួល​នៅ​តាម​​ផ្ទះ និង​សាលារៀន (ឬ​ក្នុងមជ្ឈដ្ឋាន​ទាំង​ពីរ) បើមិន​មានការត្រួតពិនិត្យ​ និងគាំទ្រ​ជាបន្តបន្ទាប់នោះទេ​​។​ 2

  1. Cal. Ed. Code Secs. 56441.11(b)(2) & (3).[]
  2. Cal. Ed. Code Secs. 56441​.11(b)(2) & (3).[]