នៅពេលគ្មាននរណាម្នាក់ដើរតួជាឪពុកម្តាយសម្រាប់សិស្សដែលមានពិការភាពទេ នោះមណ្ឌលសិក្សាធិការ ឬតុលាការអនីតិជនត្រូវចាត់តាំងមនុស្សពេញវ័យដែលមានទំនួលខុសត្រូវឲ្យធ្វើការសម្រេចចិត្តផ្នែកអប់រំ។ នៅក្រោមច្បាប់ AB 3632 មនុស្សពេញវ័យដែលមានទំនួលខុសត្រូវត្រូវបានស្គាល់ថាជា “ឪពុកម្តាយជំនួស”។
មណ្ឌលសិក្សាធិការត្រូវ “ខិតខំប្រឹងប្រែងសមស្រប” ដើម្បីចាត់តាំងឪពុកម្តាយជំនួស ក្នុងរយៈពេល 30 ថ្ងៃបន្ទាប់ពីកំណត់ថាឪពុកម្តាយជំនួស គឺមានភាពចាំបាច់។ លើសពីនេះ មនុស្សពេញវ័យដែលមានទំនួលខុសត្រូវ ដែលទទួលបានការចាត់តាំងដោយមណ្ឌលសិក្សាធិការមិនអាចមានទំនាស់ផលប្រយោជន៍ជាមួយសិស្សឡើយ។ ទំនាស់មានន័យថាផលប្រយោជន៍ណាមួយដែលអាចរឹតត្បិត ឬលម្អៀងទៅលើលទ្ធភាពក្នុងការតស៊ូមតិសម្រាប់សេវាកម្មទាំងអស់ដែលតម្រូវចាំបាច់ដើម្បីធានាថាសិស្សមានការអប់រំ FAPE។ 1
ប្រសិនបើសិស្សស្ថិតនៅក្រោមអំណាចរបស់តុលាការនីតិជន ចៅក្រមនឹងចាត់តាំងនរណាម្នាក់ឲ្យធ្វើការសម្រេចចិត្តផ្នែកអប់រំសម្រាប់សិស្សក្នុងគ្រប់គ្រង ឬស្ថិតក្រោមអាណាព្យាបាលរបស់តុលាការ។ តុលាការអាចផ្តល់សិទ្ធិអំណាចក្នុងការសម្រេចចិត្តដល់ឪពុកម្តាយ ប្រសិនបើឪពុកម្តាយបន្តស្ថិតនៅជាផ្នែកមួយនៃជីវិតរបស់នៅរបស់សិស្ស។ ប៉ុន្តែតុលាការមានអំណាចក្នុងការកំណត់សិទ្ធិអំណាចរបស់ឪពុកម្តាយទាក់ទងនឹងការសម្រេចចិត្តផ្នែកអប់រំតាមរយៈដីការបស់តុលាការ ប៉ុន្តែត្រូវស្ថិតក្នុងកម្រិតមួយដែលចាំបាច់ដើម្បីការពារសិស្សនោះ។
- Cal. Gov. Code Sec. 7579.5(a) & (i).[↩]
