Menu Close

(1.44) តើ​មានអ្វីកើតឡើង នៅពេល​នាយកដ្ឋាន​អប់រំ CDE រកឃើញថា​មណ្ឌលសិក្សាធិការ​មួយ គ្មានការអនុវត្តតាមច្បាប់?

(1.44) តើ​មានអ្វីកើតឡើង នៅពេល​នាយកដ្ឋាន​អប់រំ CDE រកឃើញថា​មណ្ឌលសិក្សាធិការ​មួយ គ្មានការអនុវត្តតាមច្បាប់?

បើ​ការស៊ើបអង្កេត​បង្ហាញ​ថាមណ្ឌលសិក្សាធិការ​មិនបានអនុវត្តតាមច្បាប់នោះទេ​ ពេលនោះ​នាយកដ្ឋាន​អប់រំ CDE អាច​តម្រូវឲ្យមាន “វិធានការ​កែតម្រូវ​”។ របាយការណ៍ស៊ើ​បអង្កេតរ​បស់​នាយកដ្ឋាន​អប់រំ CDE ​ត្រូវ​កំណត់​ពេលវេលា​ដែលមណ្ឌលសិក្សាធិការ​ត្រូវអនុវត្ត ​ដើម្បី​កែ​តម្រូវ​សកម្មភាពបំពានច្បាប់របស់ខ្លួន​។ [5 C.C.R. Sec. 4664.]

បើគ្មានការកែតម្រូវការមិនអនុវត្តតាមច្បាប់នោះទេ​​ នាយកដ្ឋាន​អប់រំ​ CDE ត្រូវ​ចាត់វិធានការ​បន្ថែម​​ទៀត​។ វិធានការនានា​ រួមមាន​នីតិវិធី​​​បណ្តឹងតុលាការសម្រាប់​ចេញដីកា​ដែល​តម្រូវ​​ឲ្យ​មាន​ការ​អនុវត្ត​​តាមច្បាប់​ ឬ​​​​​​​​បណ្តឹង​ដើម្បី​ទទួលបានសំណង​ ឬ​​បញ្ឈប់ការផ្តល់មូលនិធិរបស់រដ្ឋដល់​មណ្ឌ​ល​សិក្សាធិការ​មូលដ្ឋាន​ដែលមិនអនុវត្ត​តាមច្បាប់​។ [5 C.C.R. Sec. 4670(a).]

បើនាយកដ្ឋាន​ការអប់រំ​ CDE រកឃើញថាមណ្ឌលសិក្សាធិការ​​ បាន​ផ្តល់​សេវាកម្ម​សមស្រប ពេល​នោះ​នាយកដ្ឋាន​ត្រូវ​ដោះស្រាយ​បញ្ហានោះ​តាមរយៈ​សកម្មភាពកែតម្រូវ ​ដែលដោះស្រាយ​បញ្ហា​តម្រូវ​ការ​របស់​សិស្ស​ដែល​រងផលប៉ះពាល់។ វិធានការ​កែតម្រូវ​ទាំងនេះ អាចរួមបញ្ចូល​សេវា​ប៉ះប៉ូ​វ​សង​ ឬ​សំណង​ជាទឹកប្រាក់។​ បទប្បញ្ញត្តិ​របស់សហព័ន្ធ​ ក៏តម្រូវ​ផងដែរឲ្យ​នាយកដ្ឋាន​អប់រំ​ CDE ធ្វើការ​​ “ដោះស្រាយបញ្ហា​…ការផ្តល់សេវាកម្ម​នា​ពេល​អនាគត​យ៉ាងសមស្រប​​សម្រាប់គ្រប់កុមារ​ទាំងអស់​ដែលមានពិការ​ភាព” នៅក្នុង​ផែនការ​សម្មភាព​កែតម្រូវ​របស់ខ្លួន​។​ [34 C.F.R. Sec. 300.​151(b) (italics added).]