បាទ/ចាស។ បើអ្នកដាក់សំណើសុំសវនាការតាមនីតិវិធីត្រឹមត្រូវតាមច្បាប់ មណ្ឌលសិក្សាធិការត្រូវតែផ្តល់ជូនអ្នកនូវឱកាសចូលរួមក្នុង “ម៉ោងប្រជុំដោះស្រាយ” ឬ “កិច្ចប្រជុំដោះស្រាយ” មុនសវនាការ។
ទោះយ៉ាងណាក៏ដោយ ភាគីទាំងសងខាងរួមគ្នាអាចបដិសេធម៉ោងប្រជុំរកដំណោះស្រាយបញ្ហាជាលាយលក្ខណ៍អក្សរ និងឯកភាពប្រើប្រាស់ការសម្រុះសម្រួលជាជំនួសបាន។ បើ មណ្ឌលសិក្សាធិការ ដាក់ពាក្យប្តឹងសុំនីតិវិធីត្រឹមត្រូវតាមច្បាប់ នោះនឹងមិនតម្រូវឲ្យមានកិច្ចប្រជុំរកដំណោះស្រាយបញ្ហាណាមួយទេ ប៉ុន្តែការសម្រុះសម្រួលត្រូវមានផ្តល់ជូន។ 1
- 20 U.S.C. Sec. 1415(f)(1)(B); 34 C.F.R. Sec. 300.510; Cal. Ed. Code Sec. 56501.5.[↩]
