ការអប់រំវិជ្ជាជីវៈត្រូវបានកំណត់និយមន័យទូលំទូលាយនៅក្នុងនិយមន័យជារួមនៃការអប់រំពិសេស ដែលមានន័យថាជា “កម្មវិធីអប់រំមានការរៀបចំត្រឹមត្រូវដែលមានជាប់ពាក់ព័ន្ធដោយផ្ទាល់ជាមួយនឹងការត្រៀមរៀបចំបុគ្គលនានាសម្រាប់ការងារដែលទទួលបានប្រាក់កម្រៃ ឬមិនទទួលបានប្រាក់កម្រៃ ឬសម្រាប់ការត្រៀមរៀបចំបន្ថែមសម្រាប់អាជីពណាមួយដែលមិនតម្រូវឲ្យមានសញ្ញាបត្រមធ្យមសិក្សា ឬសញ្ញាបត្រកម្រិតខ្ពស់អ្វីឡើយ។” 1 ម្យ៉ាងទៀត ការបណ្តុះបណ្តាលវិជ្ជាជីវៈត្រូវបានរួមបញ្ចូលទៅក្នុងក្របខណ្ឌនិយមន័យនៃសេវាកម្មផ្ទេរការសិក្សា។ 2 ដោយសារតែការអប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវៈអាចនឹងក្លាយជាផ្នែកមួយដ៏សំខាន់នៃសេវាកម្មផ្ទេរការសិក្សារបស់សិស្ស ដូច្នេះពួកវាគួរតែជាផ្នែកដ៏សំខាន់មួយផងដែរនៃដំណើរការរៀបចំផែនការ ITP។
ការអប់រំវិជ្ជាជីវៈដែលបង្កើតឡើងជាក់លាក់ និងការអភិវឌ្ឍជំនាញអាជីពសម្រាប់បុគ្គលដែលមានពិការភាព អាចរួមមាន៖
- ការផ្តល់ជូនកម្មវិធីបណ្តុះបណ្តាលត្រៀមវិជ្ជាជីវៈ ការបង្កើតកម្មវិធីបណ្តុះបណ្តាលនៅកន្លែងការងារ ការផ្តល់ជំនួយនៅក្នុងការរកការងារធ្វើ ការណែនាំដល់គ្រូបណ្តុះបណ្តាល និងនិយោជកពាក់ព័ន្ធនឹងតម្រូវការពិសេសរបសបុគ្គល ការសម្របសម្រួលសេវាកម្មជាមួយក្រសួងស្តារនីតិសម្បទា និងទីភ្នាក់ងារផ្សេងៗ
- ការសម្របសម្រួល និងការកែសម្រួលកម្មវិធីអប់រំវិជ្ជាជីវៈធម្មតា
- ការផ្តល់ជំនួយដល់បុគ្គលនៅក្នុងការអភិវឌ្ឈឥរិយាបទ ទំនុកចិត្តលើខ្លួនឯង និងសមត្ថភាពវិជ្ជាជីវៈក្នុងការកំណត់ទីតាំង ធានាសុវត្ថិភាព និងរក្សាការងារនៅក្នុងសហគមន៍ ឬបរិយាកាសដែលមានការការពារ និងដើម្បីជំរុញបុគ្គលទាំងនោះឲ្យក្លាយជាសមាជិកចូលរួមរបស់សហគមន៍
- ការរក្សាទំនាក់ទំនងដែលបានកំណត់ពេលជាទៀងទាត់ជាមួយកន្លែងធ្វើការ និងគ្រូបណ្តុះបណ្តាលនៅតាមទីកន្លែងការងារ។ 3
