បាទ/ចាស។ ប្រសិនបើពាក្យបណ្តឹងរបស់អ្នកពាក់ព័ន្ធនឹងបញ្ហានៃការរើសអើងចំពោះពិការភាពនៅសាលាសាធារណៈ ឬដោយបុគ្គលិកសាលាសាធារណៈនៅក្រោមផ្នែក 504 នៃច្បាប់ស្តីពីការស្តារនីតិសម្បទាឆ្នាំ 1973 ឬចំណងជើងទី II នៃច្បាប់ស្តីពីជនជាតិអាមេរិកមានពិការភាព អ្នកអាចដាក់ពាក្យបណ្តឹងពីបទរើសអើងដោយផ្អែកលើពិការភាពជាមួយក្រសួងអប់រំសហរដ្ឋអាមេរិក ការិយាល័យសិទ្ធិស៊ីវិល (OCR) បាន។ ពាក្យបណ្តឹងពីបទរើសអើងផ្នែកអប់រំប្រឆាំងនឹងសិស្សដែលមានពិការភាពដោយមណ្ឌលសិក្សាធិការក៏អាចត្រូវបានដាក់ប្តឹងទៅកាន់ CDE ដោយប្រើប្រាស់នីតិវិធីពាក្យបណ្តឹងរួមបានផងដែរ។ 1 ទោះយ៉ាងណាក៏ដោយ បញ្ហានៃការរើសអើងផ្នែកអប់រំដោយផ្អែកលើពិការភាព ជាទូទៅមានភាពសមស្របសម្រាប់ការដាក់ពាក្យប្តឹងទៅកាន់ OCR។ សូមមើល ជំពូក 16 ព័ត៌មានស្ដីពីផ្នែក 504 និងការរើសអើងដោយផ្អែកលើពិការភាព។
- Cal. Ed. Code Sec. 33315(a)(F); 5 C.C.R. Secs. 4600(d) & 4630(b).[↩]
