អ្នកគួរតែយល់ដឹងអំពីសិទ្ធិជាមូលដ្ឋានទាំងនេះនៅក្នុងដំណើរការកម្មវិធី IEP រួមទាំងសិទ្ធិដើម្បី៖
- ទទួលការជូនដំណឹងជាលាយលក្ខណ៍អក្សរអំពីពេលវេលា ទីតាំង និងគោលបំណងនៃកិច្ចប្រជុំ និងអំពីមនុស្សដែលនឹងចូលរួមក្នុងកិច្ចប្រជុំឲ្យបានទាន់ពេលវេលាគ្រប់គ្រាន់ ដើម្បីធានាថាអ្នកនឹងមានឱកាសក្នុងការចូលរួម។ មណ្ឌលសិក្សាធិការក៏ត្រូវកំណត់ពេលវេលាប្រជុំទៅតាមពេលវេលា និងទីកន្លែងដែលបានឯកភាពគ្នាផងដែរ។ 1 គួរកត់សម្គាល់ផងដែរថាប្រសិនបើមណ្ឌលសិក្សាធិការមិនអាចបញ្ចុះបញ្ចូលអ្នកឲ្យចូលរួមកិច្ចប្រជុំកម្មវិធី IEP តាមពេលកំណត់ត្រឹមត្រូវនោះទេ មណ្ឌលសិក្សាធិការអាចរៀបចំកិច្ចប្រជុំដោយគ្មានអ្នក ប្រសិនបើមណ្ឌលសិក្សាធិការបានរក្សាទុកកំណត់ត្រានៃការខិតខំប្រឹងប្រែងរៀបចំពេលវេលា និងទីកន្លែងដែលបានឯកភាពគ្នា។ ទោះយ៉ាងណាក៏ដោយ មណ្ឌលសិក្សាធិការក៏ត្រូវចាត់វិធានការនានាផងដែរ ដើម្បីធានានូវការចូលរួមពីឪពុកម្ដាយ — ដូចជាតាមរយៈជំនួបប្រជុំតាមទូរសព្ទជាដើម។ 2
- ចូលរួមកិច្ចប្រជុំ និងអមដំណើរជាមួយដោយបុគ្គលផ្សេងទៀត (រួមមានអ្នកតំណាងម្នាក់ដែលអាចជាមេធាវី ឬអ្នកតស៊ូមតិ)។ 3 ក្នុងករណីសមស្រប កូនរបស់អ្នកក៏អាចមានវត្តមាន និងចូលរួមផងដែរ។ 4 សម្រាប់កម្មវិធី IEP មួយដែលនឹងមានសុពលភាពអនុវត្ត នៅពេលកូនរបស់អ្នកមានអាយុ 16 ឆ្នាំ ការជូនដំណឹងកម្មវិធី IEP ក៏ត្រូវផ្តល់ដំណឹងដល់អ្នកផងដែរថាសេវាកម្មផ្ទេរការសិក្សា និងគោលដៅនានានឹងត្រូវយកមកពិភាក្សា ហើយថាមណ្ឌលសិក្សាធិការនឹងអញ្ជើញកូនរបស់អ្នកមកចូលរួមក្នុងកិច្ចប្រជុំ។ 5
- បង្ហាញពីក្តីកង្វល់របស់អ្នកពាក់ព័ន្ធនឹងការលើកកម្ពស់ការអប់រំរបស់កូនអ្នក។ 6
- មានវត្តមានអ្នកបកប្រែភាសា និងភាសាសញ្ញា ប្រសិនបើចាំបាច់សម្រាប់អ្នកក្នុងការចូលរួមក្នុងកិច្ចប្រជុំ។ 7
- ទទួលបានច្បាប់ចម្លងមួយច្បាប់នៃកម្មវិធី IEP។ 8
- ជំរុញឲ្យពិនិត្យកម្មវិធី IEP ប្រចាំឆ្នាំឡើងវិញ ដោយមានការអនុវត្តសិទ្ធិទាំងអស់ដូចខាងលើ។ 9
- ជំរុញឲ្យអនុវត្តកម្មវិធី IEP ឲ្យបានឆាប់តាមដែលអាចធ្វើបាន បន្ទាប់ពីបង្កើតកម្មវិធី IEP និងទទួលបានកម្មវិធី IEP ពេញលេញដែលមានស្រាប់ នៅពេលចាប់ផ្តើមឆ្នាំសិក្សានីមួយៗ។ 10
- 34 C.F.R. Secs. 300.322 (a) & (b).[↩]
- 34 C.F.R. Sec. 300.322 (d).[↩]
- 20 U.S.C. Sec. 1414(d)(1)(B)(vi); 34 C.F.R. Secs. 300.321(a)(6) & (c).[↩]
- 20 U.S.C. Sec. 1414(d)(1)(B)(vii); 34 C.F.R. Sec. 300.321(a)(7).[↩]
- 34 C.F.R. Sec. 300.322(b)(2).[↩]
- 20 U.S.C. Sec. 1414 (d)(3)(A)(ii); 34 C.F.R. Sec. 300.324(a)(1)(ii).[↩]
- 34 C.F.R. Sec. 300.322(e).[↩]
- 34 C.F.R. Sec. 300.322(f); 5 C.C.R. Sec. 3040(a).[↩]
- 20 U.S.C. Sec. 1414 (d)(4)(A); 34 C.F.R. Sec. 300.324(b).[↩]
- 34 C.F.R. Secs. 300.323(a) & (c)(2); 5 C.C.R. Sec. 3040(a).[↩]
