Menu Close

(1.24) តើនរណា​ត្រូវបាន​កំណត់​​ឲ្យចូលរួមក្នុងកិច្ច​ប្រជុំក្រុមការងារ​កម្ម​វិធី​ IEP នេះ ហើយតើ​សមាជិក​​ក្រុមការងារនោះ​ត្រូវ​ចូលរួមចំណែក​អ្វីខ្លះ​នៅក្នុង​កិច្ចប្រជុំ​នោះ​?

(1.24) តើនរណា​ត្រូវបាន​កំណត់​​ឲ្យចូលរួមក្នុងកិច្ច​ប្រជុំក្រុមការងារ​កម្ម​វិធី​ IEP នេះ ហើយតើ​សមាជិក​​ក្រុមការងារនោះ​ត្រូវ​ចូលរួមចំណែក​អ្វីខ្លះ​នៅក្នុង​កិច្ចប្រជុំ​នោះ​?

ក្រុមការងារ​​នេះ ​ត្រូវរួមបញ្ចូល​នូវ​​​បុគ្គលមួយចំនួន​​ដូច​ខាងក្រោម៖

  1. ម្នាក់ ឬទាំងពីរនៃមាតាបិតា/អាណាព្យាបាល/អ្នក​មាន​អប់រំផ្សេង​ទៀតរបស់កុមារ ដែលជាអ្នកតំណាងដែលត្រូវ​បា​ន​ជ្រើ​សរើស​ដោ​យមា​តាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិ​អប់រំផ្សេងទៀត ឬទាំងពីរ
  2. គ្រូ​ផ្នែក​អប់រំ​​ទូទៅ​យ៉ាង​តិច​ម្នាក់​ ប្រសិនបើ​កុមារ​ស្ថិត​នៅក្នុង​ឬ​អាច​ស្ថិតនៅក្នុង​មជ្ឈដ្ឋានអប់រំ​ទូទៅ​ណាមួយ​។ ប្រសិនបើ​កុមារ​មានគ្រូផ្នែកអប់រំ​ចំណេះទូទៅ​លើសពីម្នាក់​ សាលារៀន​អាច​ជ្រើស​រើស​គ្រូណាម្នាក់មក​ចូលរួម​
  3. យ៉ាង​ហោចណាស់​គ្រូផ្នែក​អប់រំពិសេស​ ឬ​អ្នក​ផ្តល់សេវា​កម្មម្នាក់​
  4. អ្នក​​តំណាង​មណ្ឌលសិក្សាធិការ​ម្នាក់ដែល​មានលក្ខណៈសម្បត្តិ​គ្រប់​គ្រាន់​​​ក្នុ​ងការផ្តល់​ ឬ​គ្រប់គ្រងលើការផ្តល់សេវាកម្មបង្រៀន​ពិសេស​ មាន​ចំណេះ​​ដឹង​លើ​កម្មវិធីសិក្សាចំណេះ​ទូទៅ និង​មានចំណេះ​ដឹង​អំពីធនធាន​របស់​មណ្ឌលសិក្សា​ធិការ​។ សមាជិកមណ្ឌលសិក្សាធិការ​ផ្សេងទៀតដែលមានស្រាប់់នៅក្នុង​ក្រុម​ការ​ងារ​​កម្មវិធី​ IEP អាច​បំពេញតួនាទីនេះបាន​
  5. បុគ្គលដែល​បាន​ធ្វើការវាយតម្លៃ​លើសិស្ស​ ឬ​នរណាម្នាក់ដែល​មាន​ចំណេះ​​ដឹ​ង​អំពីនីតិវិធី​ដែលបានប្រើប្រាស់ និង​លទ្ធផល​ និង​មាន​លក្ខណៈ​សម្បត្តិ​គ្រ​ប់គ្រាន់ក្នុងការបកស្រាយ​ពន្យល់ពី​អត្ថន័យ​​លទ្ធផល​នៃ​ការ​បង្រៀននេះ​។ សមាជិកក្រុមការងារ​កម្មវិធី​ IEP ម្នាក់ទៀតអាច​នឹង​បំពេញតួនាទី​នេះ​
  6. អ្នកផ្សេងទៀត​ដែលមាន​ជំនាញ ឬ​ចំណេះ​ដឹង​ជាក់លាក់​ទៅលើសិស្ស​ ទៅ​តាមការស្នើសុំ​របស់ឪពុកម្តាយ ឬ​មណ្ឌលសិក្សាធិការ​។​ ការដែលអ្នក​ទទួលការអញ្ជើញ​នោះ​មានចំណេះ​ដឹង ឬ​ជំនាញ​​​គ្រប់​គ្រាន់​ដែ​​រ​ឬ​អត់នោះ គឺត្រូវបាន​សម្រេច​ដោយ​ភាគីដែលបាន​អញ្ជើញបុគ្គលនោះ​មក​ចូលរួមកិច្ច​ប្រជុំ​ និង​
  7. សិស្ស ប្រសិនបើសមស្រប​។ 1
  1. Cal. Ed. Code Sec. 56341.[]