Menu Close

(1.103) តើសិស្ស​ដែល​បានចុះ​ឈ្មោះ​នៅក្នុង​សាលាឆាទ័រ​ (charter school) មាន​សិទ្ធិ​ទទួលបានការអប់រំពិសេស​ដែរឬទេ​?

(1.103) តើសិស្ស​ដែល​បានចុះ​ឈ្មោះ​នៅក្នុង​សាលាឆាទ័រ​ (charter school) មាន​សិទ្ធិ​ទទួលបានការអប់រំពិសេស​ដែរឬទេ​?

បាទ/ចាស។ កុមារ​ដែលមានពិការភាពដែល​ចូលរៀននៅសាលាឆាទ័រ​សាធារណៈ​មាន​សិទ្ធិទទួល​បានការ​អប់រំពិសេស​ទាំងអស់​ដែល​មាន​ផ្តល់ជូនក្រោម​ច្បាប់​សហព័ន្ធ​និង​​រដ្ឋ​។ សាលាឆាទ័រ ដែល​ត្រូវ​គោរពតាមលក្ខខណ្ឌតម្រូវ​ ​និង​នីតិវិធី​អប់រំពិសេស​របស់សហព័ន្ធ​និងរដ្ឋ​ អាច​នឹង​មានរៀបចំឡើង​តាមរយៈមធ្យោបាយ​បីយ៉ាង​​៖

  1. ប្រសិនបើ​សាលាឆាទ័រ​គឺជាផ្នែកមួយ​នៃ​មណ្ឌលសិក្សា​ធិការ​​​ក្នុងមូលដ្ឋាន ម​ណ្ឌលសិក្សាធិការ​ជាអ្នកទទួលខុស​ត្រូវ​ចំពោះ​​ការ​ផ្តល់ការ​អប់រំ​​ពិសេស និង​សេវាកម្ម​ពាក់ព័ន្ធ​ទៅ​ដល់​សិស្ស​ទាំង​អស់​ដែល​មាន​សិទ្ធិ​​ទទួលបាន​
  2. ប្រសិនបើសាលា​ឆាទ័រ​ជា​មណ្ឌលសិក្សា​ធិការ​ផ្ទាល់​ ដូច្នេះ​សាលាឆាទ័រ​ត្រូវ​ទ​ទួលខុសត្រូវ​ចំពោះការផ្តល់ការអប់រំ​ពិសេស​ ហើយត្រូវ​តែ​​អនុវត្ត​តាម​រាល់​ច្បា​ប់លក្ខន្តិក និង​នីតិវិធី​​រ​បស់រដ្ឋ ​និង​សហព័ន្ធ​ទាំងអស់​ ឬ
  3. ប្រសិនបើ​វា​មិនមែនជាសាលាសាធារណៈ ឬមិន​មែន​​​ជា​មណ្ឌលសិក្សាធិការ​ផ្ទាល់​នោះទេ នោះរដ្ឋ​ត្រូវ​ទទួលខុសត្រូវ​ចំពោះការធានា​ឲ្យ​​សាលាឆាទ័រ​​បំពេញ​រាល់​​លក្ខខណ្ឌ​​តម្រូវលើការអប់រំ​ពិសេស​​​ទាំងអស់​។ 1

  1. 34 C.F.R. Sec. 300.209; Cal. Ed. Code Sec. 47646.[]