Menu Close

(1.57) តើកូនរបស់ខ្ញុំដែលមានពិការភាពអាចត្រូវបានព្យូរការសិក្សា ឬបណ្តេញ​ចេញពីសាលាក្រោមស្ថានភាព​ណាខ្លះ?

(1.57) តើកូនរបស់ខ្ញុំដែលមានពិការភាពអាចត្រូវបានព្យូរការសិក្សា ឬបណ្តេញ​ចេញពីសាលាក្រោមស្ថានភាព​ណាខ្លះ?

សិស្សដែលមានពិការភាពអាចត្រូវបានព្យួរការសិស្ស​ដោយសារការ​ប្រ​ព្រឹ​ត្តខុសដោយប្រការណាមួយ​ ដែល​អនុវត្ត​លើ​សិស្ស​ទាំងអស់ ទោះ​បីជា​អា​កប្ប​កិរិយា​មិនសមរម្យ​នោះ​ គឺជា​បង្ហាញឲ្យឃើញពិការភាព​របស់កុមារ​ក៏​ដោយ​។ ការព្យួរការសិក្សា​ និង/ឬ​ការ​បណ្តេញចេញ​អាច​បណ្តាលមកពី​រឿង​មួយ​ចំ​នួន​ដូចជា​ការ​ឈ្លោះ​ប្រកែកគ្នា ការ​យក​ថ្នាំ​ញៀន​ឬ​គ្រឿង​ស្រវឹង​តាម​ខ្លួន ការ​យកអាវុធ​តាមខ្លួន ការ​មិនគោរពតាម​អាជ្ញាធរ​សាលារៀន ចោរកម្ម ការ​សម្លុត​ធ្វើបាប ការវាយប្រហារ​ ឬ​ការ​បៀត​បៀន​​។​ 1 គ្រូម្នាក់អាចព្យួរការសិក្សារបស់សិស្សបានរហូតដល់ពីរថ្ងៃ។ 2 នាយកសាលាអាចព្យួរការសិក្សារបស់សិស្សបានរហូតដល់ប្រាំថ្ងៃ។ 3 ច្បាប់​រដ្ឋ​ស្របតាម​ច្បាប់សហព័ន្ធសម្រាប់​វិធានភាគច្រើន​ដែលគ្រប់​គ្រង​លើកាព្យួរការសិក្សា និង​ការ​បណ្តេញ​សិស្ស​នៅ​ក្នុងផ្នែក​អប់រំពិសេស​។ 4

សិស្សដែលមានពិការភាពត្រូវស្ថិតនៅក្រោមវិធាននៃការព្យួរការសិក្សា​ដូ​ចគ្នានឹង​សិស្ស​ដែល​មិនមាន​ពិការភាព​ដែរ​។ ប៉ុន្តែ​ ច្បាប់ចាត់ទុក​ការព្យួរការសិក្សាក្នុង​រយៈពេល​លើសពី​ 10 ថ្ងៃ​បន្ត​បន្ទា​ប់​គ្នា​នេះ​ថា​​ជា “ការ​ផ្លាស់ប្តូរ​កន្លែងរៀន​”។​ “ការផ្លាស់ប្តូរ​កន្លែងរៀន​” ក៏ប្រព្រឹត្ត​ទៅផងដែរ នៅពេល​សិស្សម្នាក់​មាន​ការព្យួរការសិក្សា​រយៈពេល​លើស​ពី​ 10 ថ្ងៃ​ជាប់គ្នា​ ដែល​បង្កើតបានជា​ទម្រង់​នៃ​ការ​ដកចេញ​ពីការសិក្សា​​ នៅអំឡុង​ឆ្នាំសិក្សា​ដដែលនោះ​។ 5 ទម្រង់​នៃ​ការ​ការព្យួរការសិក្សា​ មានន័យថា​ការព្យួរការសិក្សានោះ​បាន​ប្រ​ព្រឹត្ត​ទៅ​ក្នុ​ង​​ឆ្នាំសិក្សា​ដដែល​ បណ្តាលមកពី​​អាកប្បកិរិយា​​​​​ប្រហាក់​ប្រហែល​គ្នា​ និង​/ឬ​រយៈពេល​ ចំនួនថ្ងៃ​សរុប ហើយលក្ខណៈ​​នៃការព្យួរការសិក្សា​នោះ​ គឺមាន​ភាព​​​​ស្រដៀង​គ្នា​។​​​

គ្មានការផ្លាស់ប្ដូរកន្លែងរៀន​ណាមួយ​អាចប្រព្រឹត្ត​ទៅបាន​ដោយគ្មាន​ការ​រៀបចំកិច្ច​ប្រជុំកម្មវិធី IEP នោះទេ​។​ ដូច្នេះ ប្រសិនបើ​មណ្ឌលសិក្សាធិការ​ស្នើសុំ​បណ្តេញ​ចេញ​កូនរបស់អ្នក​ចេញ ឬ​បា​នព្យួរ​ការសិក្សា​កូនរបស់អ្នក​លើសពី​រយៈ​ពេល​ 10 ថ្ងៃជាប់ៗគ្នា​ ឬ​នៅ​ពេ​ល​​មាន​ទម្រង់ណាមួយដែលបាន​ពណ៌នា​ខាងលើ​ នៅអំឡុងឆ្នាំសិក្សា​នេះ នោះ​កិច្ច​ប្រជុំ​កម្មវិធី​​ IEP ស្តីពី “ការកំណត់ឲ្យឃើញពិការភាព” ត្រូវ​តែរៀបចំឡើង​ដើម្បីកំណត់ថា​កូន​របស់​អ្នកគួរ​តែ​ត្រូវ​បណ្តេញ​ចេ​ញ ឬ​តម្រូវ​ឲ្យ​មានការវាយតម្លៃ​ និង​សេវា​កម្មវិធី IEP បន្ថែម និង​ការ​គាំទ្រ​ផ្នែកអាកប្បកិរិយា​ដែរឬទេ។ 6 ប្រសិនបើអ្នក​មិនយល់ស្រប​លើការ​សម្រេចចិត្ត​របស់​ក្រុមការងារ​កម្មវិធី​ IEP ស្តីពី​ការកំណត់ឲ្យឃើញពិការភាព​នៅក្នុងការ​បណ្តេញ​កូន​រ​បស់​អ្នក​ចេញពីសាលា​នោះទេ អ្នក​អាច​ដាក់ពាក្យបណ្ដឹងសុំ​នីតិវិធី​ត្រឹម​​ត្រូវ​តាម​ច្បាប់ដើម្បីបញ្ឈប់​ការ​បណ្តេញចេញបាន។

  1. Cal. Ed. Code Secs. 48900 និង​ផ្នែក​បន្តបន្ទាប់​[]
  2. Cal. Ed. Code Sec. 48910.[]
  3. Cal. Ed. Code Sec. 48911.[]
  4. Cal. Ed. Code Sec. 48915.5.[]
  5. 34 C.F.R. Sec. 300.536.[]
  6. 20 U.S.C. Sec. 1415(k)(1)(B).[]