ច្បាប់និងបទប្បញ្ញត្តិសហព័ន្ធសន្និដ្ឋានថាសិស្សដែលមានពិការភាព នឹងទទួលបានការអប់រំនៅក្នុងថ្នាក់ចំណេះទូទៅជាមួយមិត្តរួមថ្នាក់ “ដែលមានការលូតលាស់ធម្មតា”។ មណ្ឌលសិក្សាធិការរបស់អ្នកត្រូវតែធានាថាសិស្សមិនត្រូវផ្លាស់ចេញពីមជ្ឈដ្ឋានអប់រំទូទៅឡើយ លើកលែងតែលក្ខណៈ និងភាពធ្ងន់ធ្ងរនៃពិការភាព ស្ថិតក្នុងកម្រិតដែលការអប់រំក្នុងថ្នាក់ចំណេះទូទៅដោយប្រើជំនួយ និងសេវាកម្មបំពេញបន្ថែមមិនអាចសម្រេចបានដោយជោគជ័យ។ ជំនួយ និងសេវាកម្មបំពេញបន្ថែមអាចមានចាប់ពីបច្ចេកវិទ្យាជំនួយ ដូចជាកុំព្យូទ័រដែលមានសុសវែរពិសេសរហូតដល់ការគាំទ្របុគ្គលិកបន្ថែម (ឧ. ជំនួយការគ្រូផ្ទាល់មួយទល់នឹងមួយ ឧបករណ៍ជំនួយកត់ត្រា និងឧបករណ៍ផ្តល់តេស្ត)។ សេវាគាំទ្រទាំងនេះអាចត្រូវបានផ្តល់ជូននៅក្នុងថ្នាក់អប់រំចំណេះទូទៅ មជ្ឈដ្ឋានអប់រំទូទៅ ឬក្នុងបរិយាកាសពាក់ព័ន្ធនឹងការអប់ផ្សេងទៀត។ ជំនួយ និងសេវាកម្មបំពេញបន្ថែមដែលក្រុមការងារកម្មវិធី IEP បានព្រមព្រៀងត្រូវតែរួមបញ្ចូលទៅក្នុងកម្មវិធី IEP។ 1
- 34 C.F.R. Secs. 300.42 & 300.114-300.120.[↩]
