បាទ/ចាស។ មាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតអាចប្រើឧបករណ៍ថតសំឡេងដើម្បីថតសំឡេងនៃកិច្ចប្រជុំ IEP ទោះបីជាគ្មានការអនុញ្ញាតពីមណ្ឌលសិក្សាធិការក៏ដោយ ដរាបណាមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតផ្តល់ការជូនដំណឹងជាលាយលក្ខណ៍អក្សរដល់មណ្ឌលសិក្សាធិការក្នុង 24 ម៉ោងអំពីបំណងរបស់ពួកគេដើម្បីធ្វើដូច្នេះ។ នរណាម្នាក់ដែលថតអាចប្រើឧបករណ៍ថតសំឡេង ឬកម្មវិធីនៅលើស្មាតហ្វូន ថេប្លេត ឬកុំព្យូទ័រយួរដៃសម្រាប់តែថតសំឡេងប៉ុណ្ណោះ។
បន្ថែមពីលើនេះ មណ្ឌលសិក្សាធិការអាចថតសំឡេងនៃកិច្ចប្រជុំដោយមានការជូនដំណឹង 24 ម៉ោងទៅកាន់មាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត។ ទោះបីជាយ៉ាងណាក៏ដោយ មណ្ឌលសិក្សាធិការមិនអាចថតសំឡេងនៃកិច្ចប្រជុំបានទេ ប្រសិនបើមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតជំទាស់។ ប្រសិនបើមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតជំទាស់នឹងការថតសំឡេងរបស់មណ្ឌលសិក្សាធិការ នោះមណ្ឌលសិក្សាធិការ ឬមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតមិនអាចធ្វើការថតសំឡេងបានទេ។ 1 សូមមើល ជំពូក 4 ព័ត៌មានស្តីពីដំណើរការកម្មវិធី IEP។
- Cal. Ed. Code Sec. 56341.1(g)(1).[↩]
