Menu Close

(1.82) ប្រសិនបើកូនរបស់ខ្ញុំមិនបានទទួលសញ្ញាបត្រធម្មតាទេ​ ប៉ុន្តែ​នឹង​ទទួល​បាន​វិញ្ញាបនបត្រ​បញ្ចប់​ការ​សិក្សា ឬការបញ្ចប់កម្មវិធីសិក្សា តើគា​ត់​​នៅមានសិទ្ធិទទួលការអប់រំពិសេសទៀតទេ?

(1.82) ប្រសិនបើកូនរបស់ខ្ញុំមិនបានទទួលសញ្ញាបត្រធម្មតាទេ​ ប៉ុន្តែ​នឹង​ទទួល​បាន​វិញ្ញាបនបត្រ​បញ្ចប់​ការ​សិក្សា ឬការបញ្ចប់កម្មវិធីសិក្សា តើគា​ត់​​នៅមានសិទ្ធិទទួលការអប់រំពិសេសទៀតទេ?

កូនរបស់អ្នកមានសិទ្ធិទទួលបានសេវាកម្មអប់រំពិសេស រហូតដល់​ឆ្នាំសិក្សា​ដែលគាត់​មានអាយុ 22 ឆ្នាំ លើក​លែង​តែគាត់​បំពេញបានតាមលក្ខខណ្ឌ​តម្រូវបញ្ចប់ការសិក្សាមុនពេលនោះ។ 1 បើកូនរបស់អ្នកមិនបានបញ្ចប់ការសិក្សានោះទេ​ គាត់​អាចទទួលបាន “វិញ្ញា​បនបត្របញ្ចប់ការសិក្សា” (អាច​ហៅផងដែរ​ថា “វិញ្ញាបនបត្របញ្ច​ប់​កម្មវិធីសិក្សា”) នៅចុងបញ្ចប់នៃឆ្នាំចុងក្រោយ​ធម្មតា ឬ​នៅ​ពេល​ណាមួយ មុន​ពេល​គាត់​ចាកចេញពី​មណ្ឌលសិក្សាធិការនៅអាយុ 22 ឆ្នាំ។ វិញ្ញាបនបត្រនេះអាច​ផ្តល់នូវការទទួលស្គាល់ចំពោះ​សិស្ស​ដែល​សម្រេច​គោ​លដៅកម្មវិធី IEP របស់​ពួកគេ ឬបញ្ចប់​វគ្គ​សិក្សា​ជំនួសដែលបាន​កំណត់​ណាមួយ​ ប៉ុន្តែ​ពួកគេ​​នឹង​មិន​ទទួល​បាន​សញ្ញាបត្រ​​ធម្មតានោះទេ​។ វិញ្ញាបនបត្រនេះក៏ត្រូវបានបង្កើត​ឡើងផងដែរ​ដើម្បី​យកឈ្នះ​ទៅលើ​​ការ​ជំទាស់តវ៉ា​​ពីមន្ត្រី​មណ្ឌល​សិក្សា​ធិការ​​​ដែល​គិត​ថា​សិស្សអប់រំពិសេស​មិន​គួរ​ចូលរួម​ក្នុងពិធីប្រគល់សញ្ញាបត្រ​ជាមួយ​មិត្តរួមថ្នាក់​ដែល​មាន​អាយុ​ដូច​គ្នានោះទេ​ នៅពេលដែល​ពួកគេមិនបានទទួលបាន​សញ្ញាបត្រនោះ​។ ដោយសារតែវិញ្ញាបនបត្រមិនបញ្ចប់នូវសិទ្ធិទទួលបាន​ ដូច្នេះ​សិស្ស​ដែល​ទទួល​​បាន​វិញ្ញាបនបត្រ​មួយ​អាច​បន្ត​​ធ្វើ​កិច្ចការ​​​ឆ្ពោះទៅរកការ​ទទួល​បាន​សញ្ញាបត្រធម្មតាបាន​។ 2  សូមមើល ជំពូក 3 ព័ត៌មាន​ស្តីពីលក្ខណៈវិនិច្ឆ័យ​លើ​សិទ្ធិ​ទទួល​បាន

  1. 34 C.F.R. Sec. 300.102(a)(3)(ii); Cal. Ed. Code Secs. 56026(c)(4) & 56026.1.[]
  2. Cal. Ed. Code Secs. 56390 & 56392.[]