នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា កុមារដែលមានអាយុតិចជាង 3 ឆ្នាំ គឺមានសិទ្ធិទទួលបានអ្វីដែលរដ្ឋហៅថា សេវាកម្ម “Early Start” ប្រសិនបើគាត់បំពេញបានតាមលក្ខណៈវិនិច្ឆ័យណាមួយដូចខាងក្រោម បន្ទាប់ពីការវាយតម្លៃ៖
- ទារក និងកុមារទើបចេះដើរដែលមានការលូតលាស់យឺតយ៉ាវនៅក្នុងផ្នែក មួយឬច្រើនក្នុងចំណោមផ្នែកទាំងប្រាំដូចជា៖ ការលូតលាស់ផ្នែកយល់ដឹង ការលូតលាស់ផ្នែករាងកាយ និងចលករ រួមទាំងគំហើញ និងការស្តាប់ផងដែរ ការលូតលាស់ផ្នែកទំនាក់ទំនង ការលូតលាស់ផ្នែកអារម្មណ៍ និងសង្គម ឬការលូតលាស់ផ្នែកសម្របខ្លួន។ ទារក និងកុមារទើបចេះដើរដែលមានការលូតលាស់យឺតយ៉ាវ គឺជាអ្នកដែលត្រូវបានកំណត់ថាមានភាពខុសគ្នាខ្លាំងគួរឲ្យកាត់សម្គាល់រវាងកម្រិតនៃការលូតលាស់ដែលបានរំពឹងទុកសម្រាប់វ័យរបស់ពួកគេ និងកម្រិតមុខងារបច្ចុប្បន្នរបស់ពួកគេ។ ការកំណត់នេះ ត្រូវតែធ្វើឡើងដោយបុគ្គលិកដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដែលពួកគេត្រូវបានទទួលស្គាល់ដោយក្រុមការងារពហុជំនាញ ឬផ្នែកនៃក្រុមការងារនេះ រួមទាំងមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតផងដែរ។ ភាពខុសគ្នាខ្លាំងគួរឲ្យកត់សម្គាល់ មានន័យថាជាការលូតលាស់យឺតយ៉ាវ 33 ភាគរយនៅក្នុងផ្នែកលូតលាស់មួយ ឬច្រើន
- ទារក និងកុមារទើបចេះដើរដែលមានស្ថានភាពហានិភ័យពីមុនមកស្រាប់ ដែលពួកគេគឺជាទារក និងកុមារទើបចេះដើរដែលមានស្ថានភាពហៅថាសមុដ្ឋានសាស្រ្ត ដែលរួមមានជំងឺប្រមឹកនៃគភ៌ ឬស្ថានភាពដែលមានផលវិបាកនៃការលូតលាស់ដែលមានគ្រោះថ្នាក់ពីមុនមក។ ស្ថានភាពនេះ ត្រូវបានធ្វើរោគវិនិច្ឆ័យដោយបុគ្គលិកដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដែលបានទទួលស្គាល់ដោយក្រុមការងារពហុជំនាញ ឬផ្នែកនៃក្រុមការងារនេះ រួមទាំងមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតផងដែរ។ ស្ថានភាពនេះត្រូវបានបញ្ជាក់ថាមានលទ្ធភាពខ្ពស់ក្នុងការឈានទៅរកការលូតលាស់យឺតយ៉ាវ ប្រសិនបើការលូតលាស់យឺតយ៉ាវនោះមិនបង្ហាញឲ្យឃើញច្បាស់នៅពេលធ្វើ់រោគវិនិច្ឆ័យនេះទេ។
- ទារក និងកុមារទើបចេះដើរដែលមានហានិភ័យខ្ពស់ប្រឈមទៅនឹងពិការភាពផ្នែកលូតលាស់ធ្ងន់ធ្ងរ ដោយសារកត្តាហានិភ័យផ្នែកជីវវេជ្ជសាស្ត្ររួមផ្សំបញ្ចូលគ្នា ដែលវត្តមានរបស់វាត្រូវបានធ្វើរោគវិនិច្ឆ័យដោយបុគ្គលិកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដែលបានទទួលស្គាល់ដោយក្រុមការងារពហុជំនាញ ឬផ្នែកនៃក្រុមការងារនេះ រួមទាំងមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតផងដែរ។ 1
- Cal. Gov. Code Sec. 95014(a).[↩]
