Menu Close

(1.1) ខ្ញុំស្តាប់ឮ​​ច្រើន​អំពី​ច្បាប់រដ្ឋនិងសហព័ន្ធ​ និង​បទប្បញ្ញត្តិ​របស់រដ្ឋ​និង​សហព័ន្ធ​។​ តើ​មាន​ភាព​ខុសគ្នាអ្វី​ខ្លះ?

(1.1) ខ្ញុំស្តាប់ឮ​​ច្រើន​អំពី​ច្បាប់រដ្ឋនិងសហព័ន្ធ​ និង​បទប្បញ្ញត្តិ​របស់រដ្ឋ​និង​សហព័ន្ធ​។​ តើ​មាន​ភាព​ខុសគ្នាអ្វី​ខ្លះ?

នៅក្នុង​ឆ្នាំ​1975 រដ្ឋ​សភាពសហរដ្ឋ​អាមេរិក​ទី​ 94 បានអនុម័ត​ច្បាប់​ស្តីពីការអប់រំ​សម្រាប់​កុមារ​ពិការ​ទាំងអស់​ (Education for All Handicapped Children Act) (ច្បាប់សាធារណៈ 94-142) ​បច្ចុប្បន្ន​នេះ​ហៅ​ថា​ច្បាប់អប់រំ​សម្រាប់​បុគ្គលដែលមានពិការភាព​​ (Individuals with Disabilities Education Act, IDEA).  [20 U.S.C. Secs. 1400 និង​ផ្នែក​បន្តបន្ទាប់​] រដ្ឋ​កាលីហ្វ័រញ៉ា ក៏បាន​អនុម័ត​ច្បាប់​របស់ខ្លួន​ផងដែរ​​ ដែល​មាន​លក្ខណៈស្រប​គ្នាជាទូទៅ​​ជាមួយនឹង​ច្បាប់​ IDEA និង​បង្កើត​​បាន​ជា​មូលដ្ឋាន​សម្រាប់ផ្តល់សេវាកម្មនៅក្នុង​រដ្ឋនេះ​។​ [ច្បាប់​អប់រំនៅ​​រដ្ឋកាលីហ្វ័រញ៉ា​ (Cal. Ed. Code) Secs. 56000 និង​ផ្នែក​បន្តបន្ទាប់​]

ច្បាប់រដ្ឋនិងសហព័ន្ធ​ មាន​ចែង​នូវ​បញ្ញត្តិភាគច្រើនដែលគ្របដណ្តប់​ទៅលើការ​ផ្តល់​សេវា​អប់រំ​ពិសេស និង​សេវាកម្ម​ពាក់ព័ន្ធ​​។​​ ប៉ុន្តែ ជួនកាល​ច្បាប់នោះ​ គឺមានភាព​មិនច្បាស់លាស់ ឬ​មិនរាប់​បញ្ចូល​ចំណុចមួយ​ចំនួន​។​ ប្រសិនបើ​ករណី​​នេះ​​កើត​ឡើង ទាំងក្រសួង​អប់រំ​សហព័ន្ធ (Federal Department of Education) និង​នាយកដ្ឋាន​អប់រំ​របស់រដ្ឋ​កាលីហ្វ័រញ៉ា​ (California State Department of Education,​ CDE) បាន​បង្កើត​នូវ​បទប្បញ្ញត្តិ​ក្រោមអំណាច​នៃ​ច្បាប់​ IDEA ឬ​​ច្បាប់​រដ្ឋ​។ បទប្បញ្ញត្តិសហព័ន្ធ គឺ​មាននៅត្រង់ជំពូក​ 34 នៃច្បាប់បទប្បញ្ញត្តិ​សហព័ន្ធ​ (Code of Federal Regulations) ភាគទី​ 300 (34 C.F.R. Sec. 300) និង​បទប្បញ្ញត្តិ​រដ្ឋ​ គឺមាន​នៅជំពូក​ 5 ច្បាប់​បទ​ប្ប​ញ្ញត្តិ​រដ្ឋ​កាលីហ្វ័រញ៉ា​ (California Code of Regulations) ផ្នែក 3000 និង​ផ្នែកបន្ត​បន្ទាប់​ (5 C.C.R. Secs. 3000 និង​ផ្នែកបបន្តបន្ទាប់​។)

ច្បាប់និង​បទប្បញ្ញត្តិ​សហព័ន្ធ​ បង្កើត​នូវ​ក្របខណ្ឌ​ទូលំទូលាយ​ ដែល​នៅក្នុងនោះ​រដ្ឋ​កាលីហ្វ័រញ៉ា​ ត្រូវតែ​មានមុខងារ​ជា​អ្នកទទួល​មូលនិធិ​សហព័ន្ធ​​នៅក្រោម​ច្បាប់​ IDEA។​ ដោយសារតែ​រដ្ឋ​កាលីហ្វ័រញ៉ា​បានអនុម័ត​ច្បាប់​លក្ខន្តិកៈ និង​បទប្បញ្ញត្តិ​ផ្ទាល់ខ្លួន​ ដូច្នេះច្បាប់​ទាំងនេះ​នឹង​ត្រូវ​អនុវត្ត​​​​នៅក្នុង​ការផ្តល់​ការអប់រំពិសេស​នៅក្នុងរដ្ឋ។​​ ប៉ុន្តែ​ ដោយសារតែច្បាប់ធម្មនុញ្ញកំពូល​​របស់​សហរដ្ឋ​អាមេរិក​ (Supremacy Clause of the U.S. Constitution) ដូច្នេះ​ ច្បាប់​សហព័ន្ធ និង​បទប្បញ្ញត្តិ​នានា​ត្រូវ​តែយកមក​​អនុវត្ត​ នៅ​ពេលណា​មាន​ភាពជាន់គ្នា​ណាមួយ​កើត​ឡើង​រវាង​ច្បាប់​​​រដ្ឋ​និង​សហព័ន្ធ លើកលែង​តែ​នៅពេលដែល​ច្បាប់រដ្ឋ​ផ្តល់សិទ្ធិ​បន្ថែមទៀត​ទៅដល់បុគ្គល​​។​ [Students of the California School for the Blind v. Honig (9th Cir. 1984) 736 F.2d 538.]