បាទ/ចាស។ សិស្សដែលបានចុះឈ្មោះចូលរៀននៅក្នុងសាលារៀនសាធារណៈក្នុងស្ថានភាពដែលច្បាប់អប់រំរដ្ឋកាលីហ្វ័រញ៉ាហៅថា ពិការភាពបណ្តោះអាសន្ន — ដែលវាមិនអាច ឬមិនគួរឲ្យគាត់ចូលរៀននៅក្នុងថ្នាក់រៀនចំណេះដឹងទូទៅ ឬកម្មវិធីអប់រំជំនួសនោះ — ពួកគេអាចទទួលបានការបង្រៀនលក្ខណៈបុគ្គល បើទោះបីជាពួកគេមិនមានសិទ្ធិទទួលបានក្រោមច្បាប់អប់រំពិសេស ឬច្បាប់ផ្នែក 504 ក៏ដោយ។ ក្រោមច្បាប់អប់រំរបស់រដ្ឋកាលីហ្វ័រញ៉ា ពាក្យ “ពិការភាពបណ្តោះអាសន្ន” មានន័យថាជាពិការភាពផ្នែករាងកាយ ផ្លូវចិត្ត និងអារម្មណ៍ ដែលកើតមាននៅពេលដែលសិស្សត្រូវបានចុះឈ្មោះចូលរៀននៅក្នុងថ្នាក់រៀនធម្មតានៅពេលថ្ងៃ ឬកម្មវិធីអប់រំជំនួសណាមួយ ហើយបន្ទាប់ពីនោះមក គាត់អាចរំពឹងទុកថានឹងត្រលប់ចូលរៀននៅសាលាតាមធម្មតាវិញ។ “ការបង្រៀនលក្ខណៈបុគ្គល” មានន័យថាជាការបង្រៀនដែលផ្តល់ជូនដល់សិស្សនៅតាមផ្ទះ នៅក្នុងមន្ទីរពេទ្យ ឬមណ្ឌលស្នាក់នៅព្យាបាលជាច្រើនទៀត។ ពិការភាពបណ្តោះអាសន្នមិនត្រូវរួមបញ្ចូលនូវពិការភាពណាមួយដែលកុមារត្រូវបានកំណត់អត្តសញ្ញាណថាជាបុគ្គលដែលមានតម្រូវការពិសេសឡើយ។ 1
- Cal. Ed. Code Sec. 48206.3.[↩]
