Menu Close

(1.84) តើមានសេវាកម្ម​សម្រាប់​ទាករក​​ និង​កុមារទើបចេះដើរ​ដែល​មាន​ពិការភាព ដែលទទួលបានសេវា​ក្រោមច្បាប់​អប់រំពិសេស​ដែរឬទេ?

(1.84) តើមានសេវាកម្ម​សម្រាប់​ទាករក​​ និង​កុមារទើបចេះដើរ​ដែល​មាន​ពិការភាព ដែលទទួលបានសេវា​ក្រោមច្បាប់​អប់រំពិសេស​ដែរឬទេ?

បាទ/ចាស។ ផ្នែក​ C នៃ​ច្បាប់​ IDEA គ្រប់​គ្រង​លើកម្មវិធី​ “អន្តរាគមន៍​ពីដើមទី​” រប​ស់សហព័ន្ធ​សម្រាប់​ទារក​​ និង​កុមារ​ទើប​ចេះ​ដើរ ចាប់​​ពី​ពេល​កើត​​​រហូត​ដល់​អាយុពីរឆ្នាំ​។​ ពាក្យថា “ទារក និងកុមារទើបចេះដើរដែលមានពិការភាព​” មា​នន័យ​ថា​ជាកុមារ​មានអាយុ​តិច​ជាង​​បី​ឆ្នាំ​ដែលពួកគេត្រូវការ​សេវា​អ​ន្ត​រា​គមន៍​ពី​ដើមទី​ ដោយសារតែ​ពួកគេជួបប្រទះ​បញ្ហាលូតលាស់យឺតយ៉ាវ​​នៅ​ក្នុង​ផ្នែ​ក​មួយ​ចំនួនដូចជា​ការលូតលាស់ផ្នែកយល់ដឹង ការលូតលាស់​ផ្នែក​រាង​កាយ ការលូតលាស់​ផ្នែកភាសានិងការនិយាយ​ ការលូត​លាស់​​​ផ្នែក​សង្គម​ឬអារម្មណ៍ ឬ​ជំនាញស្វ័យជំនួយ​​។​​ ម្យ៉ាង​ទៀត​​ ពាក្យ​នេះ​ក៏រួមបញ្ចូល​ផងដែរ​នូវ​ទារក និងកុមារ​ទើ​ប​ចេះ​ដើរ​ដែលមាន​ស្ថានភាព​រាង​កាយ​​និង​ផ្លូវចិត្ត​ទទួលបានការ​ធ្វើ​រោគ​វិនិច្ឆ័យ​ណាមួយ​​ ដែល​ជាធម្មតា​នាំ​ឲ្យមានការលូតលាស់យឺតយ៉ាវ​។​ រដ្ឋ​ក៏អាច​ធ្វើការ​សម្រេច​ទៅលើនិយមន័យនៃពាក្យនេះ​​ផងដែរ ដោយរួម​បញ្ចូល​នូវ​កុមារអាយុ​តិចជាង​ 3 ឆ្នាំ​ដែល​មាន​ហានិភ័យ​​ប្រឈមនឹង​ការ​លូតលាស់​យឺតយ៉ាវ​​ធ្ងន់ធ្ងរ​។​ លក្ខណៈវិនិច្ឆ័យ​សម្រាប់និយមន័យ​ទាំងនេះ​ គឺត្រូវបាន​កំណត់ដោយរដ្ឋ​នីមួយៗ។​ រដ្ឋកាលីហ្វ័រញ៉ា​បានអនុម័តលក្ខណៈវិនិច្ឆ័យ​​ហានិភ័យនេះ​។ 1

  1. 34 C.F.R. Sec. 303.13; Cal. Gov. Code Sec. 95014(a)[]