បាទ/ចាស។ ច្បាប់អប់រំពិសេសរបស់សហព័ន្ធតម្រូវឲ្យមានសេវាកម្មធ្វើផែនការផ្ទេរការសិក្សាសម្រាប់សិស្សដែលមានពិការភាព ដោយមិនគិតថាតើទីភ្នាក់ងារមួយណាផ្តល់ការគាំទ្រ ឬសេវាកម្មអប់រំដល់សិស្សនោះទេ។ ការចាប់ផ្តើមមិនឲ្យក្រោយពេលកម្មកម្មវិធី IEP ដំបូងត្រូវបានធ្វើឡើង បន្ទាប់ពីសិស្សម្នាក់មានអាយុ 16 (ឬក្មេងជាងនេះ ប្រសិនបើក្រុមការងារកម្មវិធី IEP បានកំណត់ថាសមស្រប) និងបានធ្វើបច្ចុប្បន្នភាពប្រចាំឆ្នាំ រួចមក នោះកម្មវិធី IEP ត្រូវតែមានរបាយការណ៍ស្តីពីគោលដៅក្រោយការសិក្សានៅវិទ្យាល័យដែលអាចវាស់ស្ទង់បានសមស្រប។ គោលដៅនេះត្រូវតែផ្អែកលើការវាយតម្លៃលើការផ្ទេរការសិក្សាដែលសមស្របតាមអាយុដែលពាក់ព័ន្ធនឹងការបណ្តុះបណ្តាល ការអប់រំ ការងារ និងជំនាញរស់នៅឯករាជ្យ ប្រសិនបើសមស្រប។ កម្មវិធី IEP ក៏ត្រូវមានផងដែរនូវរបាយការណ៍ស្តីពីសេវាកម្មផ្ទេរការសិក្សា ដែលចាំបាច់សម្រាប់សិស្ស ដែលរបាយការណ៍នោះផ្តោតទៅលើវគ្គសិក្សារបស់សិស្ស (ដូចជាការចូលរួមនៅក្នុងវគ្គសិក្សាសម្រាប់ត្រៀមសិក្សានៅមហាវិទ្យាល័យ ឬកម្មវិធីអប់រំវិជ្ជាជីវៈ)។ លើសពីនេះទៀត កម្មវិធី IEP ត្រូវតែមានរបាយការណ៍អំពីការទទួលខុសត្រូវរបស់អន្តរទីភ្នាក់ងារផងដែរ ប្រសិនបើសមស្រប។ 1
- 20 U.S.C. Sec. 1414(d)(1)(A); 34 C.F.R. Secs. 300.320(b) & 300.321(b)(3).[↩]
