Menu Close

(1.37) កូនរបស់ខ្ញុំ​មាន​បញ្ហា​អាកប្បកិរិយា​ជាបន្តបន្ទាប់​។​  តើ​មណ្ឌល​សិក្សា​ធិការ​ មាន​ការទទួលខុសត្រូវ​ណាមួយ​នៅក្នុងការដោះស្រាយ​បញ្ហានេះ​ដែរឬទេ?

(1.37) កូនរបស់ខ្ញុំ​មាន​បញ្ហា​អាកប្បកិរិយា​ជាបន្តបន្ទាប់​។​  តើ​មណ្ឌល​សិក្សា​ធិការ​ មាន​ការទទួលខុសត្រូវ​ណាមួយ​នៅក្នុងការដោះស្រាយ​បញ្ហានេះ​ដែរឬទេ?

បាទ/ចាស​។ ប្រសិនបើកូនរបស់អ្នកមានអាកប្បកិរិយាដែលប៉ះពាល់ដល់ការសិក្សារ​បស់កូនអ្នក ឬ​ដល់កុមារដទៃ ច្បាប់​សហព័ន្ធ​តម្រូវ​ឲ្យក្រុមការងារកម្មវិធី IEP ត្រូវធ្វើការពិ​ចារណាថាតើការ​គាំ​ទ្រ​ផ្នែក​អាកប្បកិរិយា និង​យុទ្ធសាស្រ្ត និងសេវាកម្ម​បែបណា​ដែលចាំបាច់ត្រូវផ្តល់ជូន ដើម្បីឲ្យកូន​របស់​​អ្នកអាចទទួលបានអត្ថប្រយោជន៍ពីការអប់រំនៅក្នុងមជ្ឈដ្ឋាន​ដែល​មាន​ការរឹតបន្តឹង​តិចតួច (LRE)​។ [34 C.F.R. Sec. 300.324(a)(2),(b)(2).] សរសេរលិខិតមួយច្បាប់​ទៅកាន់​សាលា​របស់​កូនអ្នក​ ដោយផ្តល់ដំណឹង​ឲ្យ​ពួកគេជ្រាប​អំពីភារកិច្ច​របស់ពួកគេ​ក្នុងការ​​ទទួលបាន​គោល​ដៅ និង​សេវា​ក​ម្ម​​ពាក់ព័ន្ធនឹង​តម្រូវ​ការអាកប្បកិរិយា​របស់កូនអ្នក​ នៅក្នុង​កម្មវិធី​ IEP របស់គាត់​។​

មណ្ឌលសិក្សាធិការ ត្រូវផ្តល់ប្រភេទនៃការវាយតម្លៃ ផែនការ សេវាកម្ម ឬការគាំទ្រនានា ដែល​ក្រុម​ការងារ​កម្មវិធី IEP របស់កូនអ្នក កំណត់ថាមានសា​រៈសំខាន់​ក្នុងការជួយ​ដល់ផ្នែក​អាកប្បកិរិយាកូនរបស់អ្នកនៅ​សាលារៀន ដើម្បី​​ឲ្យកូនរបស់អ្នកអាចទទួល​បានអត្ថប្រយោជន៍​ពីការអប់រំ និងមិនចាំបាច់ត្រូវ​ផ្លាស់ទៅ​ក្នុង​មជ្ឈដ្ឋាន​អប់រំ​ដែល​មាន​ការរឹតបន្តឹង​ខ្លាំងជាងនេះ​ ដូចជាថ្នាក់រៀនពិសេសនៅពេលថ្ងៃ​ ឬកម្មវិធីបំប៉ន​នៅពេល​ថ្ងៃ ដោយសារ​បញ្ហា​អាកប្បកិរិយា​របស់​កូន​អ្នក។

កម្មវិធី IEP របស់កូនអ្ន​ក​ គប្បីរួម​បញ្ចូលរបាយការណ៍​ស្តីពីការអប់រំពិសេស និងសេវាពាក់ព័ន្ធ និង​ជំនួយបំពេញ​បន្ថែម​​នានា ដើម្បីផ្តល់ជូនទៅ​កូន​​​​របស់អ្នក ហើយនឹង​​របាយការណ៍ស្តីពី​គោល​ដៅ​អាកប្បកិរិយាប្រចាំឆ្នាំ​ដែលអាច​វាស់វែង​បាន ដែលបាន​បង្កើតឡើ​ងដើម្បីដោះស្រាយ​បញ្ហា​តម្រូវការ​ផ្នែកអាកប្បកិរិយារបស់កូនអ្នក។ [34 C.F.R. Sec. 300.320(a)(2),(4).] ប្រសិនបើ​អាកប្បកិរិយា​កំពុង​រារាំង​ដល់​ការសិក្សា​របស់កូនអ្នក​ ឬ​បន្តស្ថិត​នៅក្នុងថ្នាក់រៀនធម្មតា​ ឬ​ក្នុង​មជ្ឈដ្ឋាន​មាន​ការរឹ​តបន្តឹង​តិចតួច​ ពេលនោះ​កម្មវិធី​ IEP របស់គាត់ គួរតែមាន​ចែង​នូវ​សេចក្តី​បញ្ជាក់អំពី​សេវាកម្មគាំទ្រ​ផ្នែក​​អាកប្បកិរិយា​ ដែលគាត់ត្រូវការ​។ [Cal. Ed. Code Sec. 56364.2.]

ប្រសិនបើ​សាលារបស់កូនអ្នក​យល់ស្របថា​កូនរបស់អ្នក​ មានតម្រូវការ​ផ្នែក​អាកប្បកិរិយា ហើយ​កម្មវិធី​ IEP មិន​រួម​បញ្ចូល​នូវ​ការគាំទ្រ ឬ​យុទ្ធសាស្ត្រ​នានា​ដើម្បី​ដោះស្រាយ​បញ្ហា​អាកប្បកិរិយា​ និង​/​ឬ​មិន​ចែង​អំពី​គោលដៅ​ដែល​ពាក់​ព័ន្ធ​​នឹង​​អាកប្បកិរិយា​របស់កូនអ្នក​នោះទេ ពេលនោះអ្នក​គួរតែ​សរសេរ​លិខិត​មួយច្បាប់​ទៅកាន់​សាលា​របស់អ្នក​ជា​មុន​សិន​ ដោយជម្រាបពួកគេ​អំពី​ភារកិ​ច្ច​​របស់ពួកគេ​ក្នុងការ​បង្កើត​គោលដៅ​អាកប្បកិរិយា​ និង​សេវាកម្ម​នៅ​ក្នុង​កម្មវិធី​​ IEP របស់កូនអ្នក​ ហើយប្រសិនបើ​អ្នក​មិន​ឮដំណឹង​ពីពួកគេ​នោះទេ ពេលនោះ​អ្នក​គួរតែ​ពិចារណា​ដាក់ពាក្យ​​បណ្តឹង​​​សម្រាប់​ការអនុវត្ត​តាមច្បាប់​​ ទៅកាន់​នាយកដ្ឋានអប់រំ​រដ្ឋកាលីហ្វ័រញ៉ា​ (CDE)។​ ប្រសិនបើ​កម្មវិធី​ IEP របស់កូនអ្នក​​ចែង​អំពី​សេវាកម្ម​ ការគាំទ្រ ឬ​យុទ្ធសាស្ត្រ​ក្នុងការដោះស្រាយ​បញ្ហា​តម្រូវ​ការ​អាកប្ប​កិរិយា​ទាំងនេះ​​ ប៉ុន្តែ​​ពួកវា​មិនមានសុពលភាព​អនុវត្ត​នោះ​ទេ ដូច្នេះ​មណ្ឌលសិក្សា​គួរតែ​កោះ​​អញ្ជើញ​មក​ចូល​រួម​កិច្ច​ប្រជុំ​កម្មវិធី​ IEP។​ ទោះយ៉ាង​ណាក៏ដោយ អ្នក​អាច​​ស្នើសុំ​កិច្ចប្រជុំ​ IEP ដោយខ្លួន​អ្នកផ្ទាល់​ ដើម្បី​ដោះស្រាយ​បញ្ហា​កង្វះ​វឌ្ឍនភាព​របស់​កូន​អ្នក​​។ អ្នក​អាចនឹង​ពិចារណា​ដាក់សំណើសុំ​សវនាការ​លើ​កិច្ច​ដំណើរការត្រឹមត្រូវតាមច្បាប់បាន​។​ [មើលជំពូក​ 6 ព័ត៌មាន​ស្តីពីនីតិវិធី​នៃ​កិច្ចដំណើរការសមស្រប​​​/ការអនុវត្តតាមច្បាប់​​។]