Menu Close

(1.79) តើមធ្យោបាយជំនួសនៃសញ្ញាបត្រគឺជាអ្វី ហើយតើវាប៉ះពាល់អ្វី​ខ្លះដល់សិទ្ធិទទួលបានសេវាកម្មអប់រំពិសេស?

(1.79) តើមធ្យោបាយជំនួសនៃសញ្ញាបត្រគឺជាអ្វី ហើយតើវាប៉ះពាល់អ្វី​ខ្លះដល់សិទ្ធិទទួលបានសេវាកម្មអប់រំពិសេស?

នៅរដ្ឋកាលីហ្វ័រញ៉ា សេចក្តីស្នើច្បាប់របស់សភា (AB) 181 បានបង្កើត​ម​ធ្យោបាយជំនួសសម្រាប់សិស្សមួយចំនួនដែលមានសិទ្ធិទទួលបានកម្មវិធី IEP ដើម្បីទទួលបានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណះទូទៅ។ សម្រាប់សិស្សដែលចូលរៀនថ្នាក់ទីប្រាំបួនក្នុងឆ្នាំសិក្សា 2022-23 ឬក្នុង​ឆ្នាំបន្តបន្ទាប់ ពួកគេអាចទទួលបានសញ្ញាបត្រមធ្យម​សិក្សាទុតិយ​ភូមិ​ចំណះទូទៅ ប្រសិនបើក្រុមការងារកម្មវិធី IEP របស់ពួកគេបានកំណត់​ថាពួកគេមានសិទ្ធិទទួលយកការវាយតម្លៃជំនួស (CAA) របស់រដ្ឋ ហើយ​ពួ​កគេបំពេញកិច្ចការមុខវិជ្ជាតាមស្តង់ដាររដ្ឋដើម្បីបំពេញតម្រូវការមុខវិជ្ជាសិក្សារបស់រដ្ឋ។ 1 សិស្សដែលបំពេញបានតាមលក្ខខណ្ឌទាំងពីរនេះនៅក្រោមកម្មវិធី IEP រប​ស់ពួកគេ ត្រូវបានលើកលែងពីការបំពេញមុខវិជ្ជាសិក្សា​ឬលក្ខខណ្ឌត​ម្រូវ​ដែលបានកំណត់បន្ថែមទៀតសម្រាប់ការបញ្ចប់ការសិក្សា និង​ទទួលបាន​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។ សិស្សដែលទទួលបានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិតាមរយៈមធ្យោបាយជំនួសមានសិទ្ធិចូលរួមក្នុងពិធីបញ្ចប់ការសិក្សា និងសកម្មភាព​សាលា​ណាមួយដែលទាក់ទងនឹងការបញ្ចប់ការសិក្សាជាមួយមិត្តរួមថ្នាក់របស់ពួកគេដែលមាន ឬគ្មានពិការភាព។ សំខាន់ សិស្សដែលទទួលបានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ​តាម​រយៈ​មធ្យោបាយជំនួសបន្តមានសិទ្ធិទទួលបានការអប់រំពិសេសរហូតដល់ពួកគេមានអាយុ 22 ឆ្នាំ លុះត្រាតែក្រុមការងារកម្មវិធី IEP របស់ពួកគេ រួម​ទាំងមាតាបិតារបស់ពួកគេ និងខ្លួនពួកគេតាមការសមស្រប កំណត់​ថាពួកគេបានបញ្ចប់បទពិសោធវិទ្យាល័យរបស់ពួកគេហើយ។ 2 សញ្ញាបត្រដែលទទួលបានតាមមធ្យោបាយជំនួសមិនផ្លាស់ប្តូរវិធានទាក់ទងនឹងការផ្តល់វិញ្ញាបនបត្រនៃការបញ្ចប់ការសិក្សា ឬសម្រេចការសិក្សា​ទេ​។

  1. Cal. Ed. Code Sec. 51225.31.[]
  2. Cal. Ed. Code Sec. 51225.31(c).[]