កម្មវិធី IEP គឺជារបាយការណ៍ជាលាយលក្ខណ៍អក្សរដែលពិពណ៌នាអំពីកម្រិតនៃសកម្មភាពសិក្សាបច្ចុប្បន្នរបស់កូនអ្នក គោលដៅសិក្សារៀនសូត្រ កន្លែងរៀននៅសាលា និងសេវាកម្មនានា។ ដើម្បីទទួលបានកម្មវិធី IEP កូនរបស់អ្នកត្រូវតែទទួលបានវាយតម្លៃជាមុនសិន។ ចាប់ផ្តើមពីកាលរិច្ឆេទដែលមណ្ឌលសិក្សាធិការទទួលបានការយល់ព្រមជាលាយលក្ខណ៍អក្សររបស់អ្នកសម្រាប់ការវាយតម្លៃនោះមក ការវាយតម្លៃនោះត្រូវតែបំពេញឲ្យបានសព្វគ្រប់ ហើយកម្មវិធី IEP ត្រូវតែបានបង្កើតឡើងនៅក្នុងកិច្ចប្រជុំមួយក្នុងរយៈពេល 60 ថ្ងៃតាមប្រតិទិន។ នៅពេលរាប់ចំនួនថ្ងៃ អ្នកមិនត្រូវរាប់ថ្ងៃដែលនៅចន្លាះម៉ោងសិក្សានៅសាលាធម្មតា និងពេលវិស្សមកាលនៅសាលាលើសពីថ្ងៃសិក្សាចំនួនប្រាំថ្ងៃនោះទេ។ ប្រសិនការបញ្ជូនបន្តសិស្សម្នាក់នៅដំណាក់កាលដំបូងទៅកាន់សេវាកម្មអប់រំពិសេសត្រូវបានធ្វើឡើងក្នុងរយៈពេល 30 ថ្ងៃ ឬតិចជាងនេះ នៅមុនដំណាច់ឆ្នាំសិក្សាធម្មតា នោះកម្មវិធី IEP មួយត្រូវតែបង្កើតឡើងក្នុងរយៈពេល 30 ថ្ងៃ បន្ទាប់ពីការចាប់ផ្តើមឆ្នាំសិក្សាបន្ទាប់។ 1
- 34 C.F.R. Sec. 300.320; Cal. Ed. Code Sec. 56344 (a).[↩]
