Menu Close

(1.38) តើបច្ចេកវិទ្យាជំនួយ​ជាអ្វី?

(1.38) តើបច្ចេកវិទ្យាជំនួយ​ជាអ្វី?

ឧបករណ៍​បច្ចេកវិទ្យាជំនួយ​ (AT) គឺ​ជាវត្ថុ​ សម្ភារៈបរិក្ខារ ឬ​ប្រព័ន្ធ​ផលិតផល ​មិនថា​ទទួលបាន​ដោយ​គ្មានការ​បញ្ជាទិញ​ត្រឹមត្រូវតាមបែប​ពាណិជ្ជ​កម្ម​ មាន​ការ​កែច្នៃ​ ឬ​កែតម្រូវ​តាម​​អ្នក​ប្រើ​ប្រាស់​​​​​នោះទេ​ ពោលគឺ​​​ ពួក​វា​ត្រូវបាន​ប្រើប្រាស់ដើម្បី​បង្កើត​ ថែរក្សា ឬ​កែលម្អ​​សមត្ថភាព​​មុខងារ​របស់​សិស្ស​​ដែល​មានពិការភាព​។ [34 C.F.R. Sec. 300.5; Cal. Ed. Code Sec. 56020.5.] សេវាកម្ម​ជំនួយ​បច្ចេកវិទ្យា​ មានន័យថា​៖  សេវាកម្មណាមួយ​ដែល​ជួយសិស្សណាម្នាក់ដែលមានពិការភាព​ ​ដោយផ្ទាល់នៅក្នុង​ការជ្រើសរើស​ ទទួលយក​ ឬ​ប្រើ​ប្រាស់​​​ឧបករណ៍​បច្ចេកវិទ្យា​ជំនួយណាមួយ​។​​ សេវាកម្មរួមមាន​​​៖

  1. ការវាយតម្លៃ​តម្រូវ​ការ​សិស្ស​ដែលមានពិការភាព រួមមាន​ការវាយតម្លៃ​មុ​ខងារទៅ​លើ​កុមារ​នោះនៅក្នុងមជ្ឈដ្ឋាន​ធម្មតា​របស់សិស្ស​។
  2. ការទិញ ការជួល ឬ​ការផ្តល់​ជូនផ្សេងទៀតសម្រាប់ការ​ទទួលបាន​ឧបករណ៍ជំនួយ ដោយសិស្ស​ដែលមានពិការភាព​។
  3. ការជ្រើសរើស ការរចនាម៉ូត ការ​បំពាក់ ការ​តម្រូវតាម​អ្នកប្រើប្រាស់ ការកែសម្រួល ការប្រើប្រាស់​ ការថែទាំ​ ការ​ជួស​ជុល ឬ​ការ​ប្តូរ​ឧបករណ៍​បច្ចេកវិទ្យាជំនួយ​។
  4. ការ​សម្រប​សម្រួល​ និង​ការ​ប្រើប្រាស់​ការ​ព្យាបាល​ អន្តរាគមន៍​ ឬ​សេវា​កម្ម​​ដែល​មាន បរិក្ខារ​បច្ចេកវិទ្យា​ជំនួយ​ ដូច​ជា ការព្យាបាល​​ដែល​ពាក់​ព័ន្ធ​នៅ​ក្នុង​ការ​អប់រំ​​ដែល​មាន ស្រាប់​ និង​ផែន​ការ​ស្ដារនីតិសម្បទា​ និង​កម្មវិធី​នានា​។​
  5. ការ​បណ្ដុះ​បណ្ដាល​ ឬ​ជំនួយ​បច្ចេក​ទេស​សម្រាប់​សិស្ស​ដែល​មាន​ពិការភាព​ ឬ (​ប្រសិន បើ​​សមស្រប​) គ្រួសារ​របស់​សិស្ស​ និង​
  6. ការ​បណ្ដុះ​បណ្ដាល​ និង​ជំនួយ​បច្ចេក​ទេស​សម្រាប់​អ្នកជំនាញ​ (​រួមមាន​​បុគ្គល​ដែល​ផ្ដល់ សេវា​អប់រំ​ ឬ​សេវា​ស្ដារនីតិ​សម្បទា​​) និយោជិត​ ឬ​បុគ្គល​ផ្សេង​ទៀត​​ដែល​ផ្ដល់សេវា​​ជូន ដល់​និយោជិត​ ឬ​បើ​មិន​ដូច្នេះ​ទេ ​មាន​ពាក់​ព័ន្ធ​នឹង​​មុខងារ​​​ជីវិត​សំខាន់​ៗ​របស់​សិស្ស​។​

[34 C.F.R. Sec. 300.6; 5 C.C.R. Sec. 3065(b).] មើលជំពូក 5 ព័ត៌មានស្តីពីសេវាកម្មពាក់ព័ន្ធ