អ្នកមានសិទ្ធិជាច្រើនក្នុងនីតិវិធីត្រឹមត្រូវតាមច្បាប់នេះ រួមទាំងសិទ្ធិ៖
- ទទួលបានដំណឹងអំពីសេវាកម្មផ្លូវច្បាប់ឥតគិតថ្លៃ ឬមានតម្លៃទាបដែលមានផ្តល់ជូន។ 1
- ចូលរួមក្នុងជំនួបសម្រុះសម្រួល។ 2
- ទទួលបានការបើកសវនាការនៅពេលវេលា និងទីកន្លែងដែលមានភាពងាយស្រួលសមស្របចំពោះអ្នក។ 3
- ជំរុញឲ្យមន្ត្រីសវនាការបើកសវនាការដោយគ្មានលម្អៀង។ 4
- តំណាងដោយមេធាវី។ 5
- បង្ហាញភស្តុតាង និងអំណះអំណាងជាលាយលក្ខណ៍អក្សរ និងផ្ទាល់មាត់ និយាយតទល់គ្នា សួរដេញដោល និងទាមទារឲ្យមានការចូលរួមពីសាក្សី និងទទួលបានកំណត់ត្រាអំពីសវនាការជាលាយលក្ខណ៍អក្សរ ឬជាទម្រង់អេឡិចត្រូនិក។ 6
- នៅក្នុងសវនាការ ហាមឃាត់ការបង្ហាញភស្តុតាងណាដែលមិនត្រូវបានបង្ហាញឲ្យដឹងក្នុងរយៈពេលតិចបំផុតប្រាំថ្ងៃមុនថ្ងៃសវនាការ។ 7
- ទទួលបានសេចក្តីសម្រេចជាលាយលក្ខណ៍អក្សរសមស្រប ដែលមានចែងអំពីលទ្ធផលនៃអង្គហេតុ។ សេចក្តីសម្រេចដែលបានបំពេញរួចត្រូវផ្ញើទៅគ្រប់ភាគីទាំងអស់ក្នុងរយៈពេល 45 ថ្ងៃ បន្ទាប់ពីការបញ្ចប់កិច្ចប្រជុំរកដំណោះស្រាយក្នុងរយៈពេល 30 ថ្ងៃ។ 8
សេចក្តីសម្រេចលើសវនាការតាមនីតិវិធីត្រឹមត្រូវតាមច្បាប់ គឺជាការសម្រេចផ្នែករដ្ឋបាលចុងក្រោយ និងភ្ជាប់កាតព្វកិច្ចតាមច្បាប់ទៅលើភាគីទាំងសងខាង។ [34 C.F.R. Sec. 300.514; Cal. Ed. Code Sec. 56505(h).] ភាគីទាំងសងខាងអាចប្តឹងឧទ្ធរណ៍ជំទាស់នឹងសេចក្តីសម្រេចរបស់តុលាការរដ្ឋ ឬសហព័ន្ធបាន បើពួកគេមិនយល់ស្រប។ បណ្តឹងឧទ្ធរណ៍ត្រូវដាក់ក្នុងរយៈពេល 90 ថ្ងៃ គិតចាប់ពីថ្ងៃទទួលបានសេចក្តីសម្រេចនេះ។ 9
- Cal. Ed. Code Sec. 56502(h).[↩]
- 20 U.S.C. Sec. 1415(e); 34 C.F.R. Sec. 300.506; Cal. Ed. Code Secs. 56501(b)(1)(2) & 56503.[↩]
- 34 C.F.R. Sec. 300.515; Cal. Ed. Code Sec. 56505(b).[↩]
- 20 U.S.C. Sec. 1415(3); 34 C.F.R. Sec. 300.511; Cal. Ed. Code Sec. 56505(c).[↩]
- 20 U.S.C. Sec. 1415(h)(1); 34 C.F.R. Sec. 300.512(a)(1).[↩]
- 20 U.S.C. Sec. 1415(2); 34 C.F.R. Sec. 300.512; Cal. Ed. Code Sec. 56505(e).[↩]
- 20 U.S.C. Sec. 1415(k)(2)(B); 34 C.F.R. Sec. 300.512; Cal. Ed. Code Sec. 56505(e).[↩]
- 34 C.F.R. Sec. 300.515(a); Cal. Ed. Code Secs. 56501.5, 56502(f) & 56505(f)(3).[↩]
- 20 U.S.C. Sec. 1415(2); 34 C.F.R. Sec. 300.516(b); Cal. Ed. Code Sec. 56505(k).[↩]
