Menu Close

(1.101) តើខ្ញុំមានសិទ្ធិអ្វីខ្លះ ប្រសិនបើភាសាអង់គ្លេសមិនមែនជាភាសា​កំណើតរបស់ខ្ញុំ ឬខ្ញុំមិនចេះនិយាយភាសាអង់គ្លេស?

(1.101) តើខ្ញុំមានសិទ្ធិអ្វីខ្លះ ប្រសិនបើភាសាអង់គ្លេសមិនមែនជាភាសា​កំណើតរបស់ខ្ញុំ ឬខ្ញុំមិនចេះនិយាយភាសាអង់គ្លេស?

ក្រុមគ្រួសារដែល​មិនចេះ​និយាយ​ ឬ​សរសេរ​ភាសាអង់គ្លេស​សម្រាប់​ជា​ភា​សា​ទីមួយ​របស់ពួកគេ​ មានសិទ្ធិ​ចូលរួ​ម​ពេញលេញ​ទៅក្នុង​ដំណើរការ​អ​ប់​រំ​ពិសេស​។​ សិទ្ធិ​ទាំង​អស់​នេះ​រួម​មាន៖​

  1. សិទ្ធិទទួលបានសេចក្ដីចម្លងនៃឯកសារ IEP ជាភាសាទីមួយរប​ស់​មា​តា​បិតា/អាណាព្យាបាល/អ្នកមានសិទ្ធិទទួលបានការអប់រំផ្សេងទៀត តាមសំណើរបស់មាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត។ 1
  2. សិទ្ធិក្នុងការទទួលបាន​ព័ត៌មានពេញលេញ​ជា​ភាសាកំណើត​របស់ខ្លួន​ ឬ​​របៀបប្រាស្រ័យទាក់ទងផ្សេងទៀតនូវ​ព័ត៌មាន​ទាំងអស់​ដែល​ពា​ក់​​ព័ន្ធទៅនឹង​សកម្មភាព​របស់មណ្ឌលសិក្សាធិការ​ ដែល​ការយល់ព្រម​របស់ មាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិ​អប់រំ​ផ្សេង​ទៀ​តកំពុង​ត្រូវ​បានស្នើសុំ។ 2
  3. សិទ្ធិក្នុងការជំរុញ​ឲ្យ​ធ្វើការ​វាយតម្លៃ​ចំពោះ​កុមារ​ដែលមានជំនាញ​ភា​សា​អ​ង់​គ្លេស​នៅមានកម្រិត​ ជា​ភាសា​កំណើត​​​​របស់គាត់​ ឬ​ជារបៀប​ប្រា​ស្រ័យ​ទាក់ទងផ្សេងទៀត និង​ជា​ទម្រង់​ដែលអាច​នឹង​ផ្តល់​ព័ត៌មាន​ត្រឹម​ត្រូវ​បំផុត​​ទៅលើអ្វី​ដែលកុមារ​ដឹង​ និងអាច​​ធ្វើបាន​ទៅតាមកម្រិត​សិក្សា ក​ម្រិ​ត​មុខងារ និង​កម្រិត​លូតលាស់​ លើកលែងតែច្បាស់លាស់ថាមិន​អាច​ធ្វើ​ដូច្នោះបានមែន 3
  4. សិទ្ធិមានអ្នកបកប្រែនៅឯកិច្ចប្រជុំកម្មវិធី IEP សម្រាប់មា​តាបិ​តា​/អា​ណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតដែល​មាន​ជំងឺ​គថ្លង់ ឬមាន​ភាសាកំណើតក្រៅពីភាសាអង់គ្លេស។ 4
  5. សិទ្ធិ​ក្នុងកា​រទទួលបានការជូនដំណឹង​ជាលាយលក្ខណ៍អក្សរ​​ជា​ភាសា​កំណើ​ត​របស់ខ្លួន​ និង​របៀបប្រាស្រ័យទាក់ទងផ្សេងទៀត​ ពេលវេលាសម​ស្រ​ប​​មុនពេល​មណ្ឌលសិក្សាធិការ​ស្នើសុំ (បដិសេធ) ក្នុងការ​ផ្តួចផ្តើម​បង្កើ​ត​​ ឬ​ផ្លាស់​ប្តូរ​​​ប្រភេទ​កំណត់អត្តសញ្ញា​ណ​របស់សិស្ស​ផ្នែកអប់រំពិសេ​ស​ ទិន្ន​ន័យ​​វាយតម្លៃរបស់គាត់ កន្លែងរៀនរបស់គាត់ ឬ​អ្វីៗ​ផ្សេង​​ទៀ​ត​ពាក់​ព័ន្ធនឹង​មធ្យោបាយដែល​មណ្ឌលសិក្សាធិការ​កំពុងផ្តល់​ការ​​អប់រំ​ FAPE លើកលែង​តែ​ច្បាស់​លាស់ថាមិនអាចធ្វើដូច្នោះបានមែន។ 5
  6. សិទ្ធិមានផែនការវាយតម្លៃដែលបង្ហាញជូនមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតជាភាសាកំណើតរបស់ពួកគេ ឬរបៀប​ប្រាស្រ័យទាក់ទងផ្សេងទៀត លើកលែងតែច្បាស់លាស់ថាមិនអាច​ធ្វើដូ​ច្នោះ​បានមែន។ 6
  7. សិទ្ធិក្នុងការទទួលបានអ្នកបកប្រែ​ម្នាក់​នៅក្នុងសវនាការ​តាមនីតិវិធី​ត្រឹម​​ត្រូវតាមច្បាប់។​ 7 ទោះ​បី​ជា​មិន​បាន​បញ្ជាក់​ច្បាស់លាស់ក្តី ប៉ុន្តែ​គួរតែផ្ដល់ជូនអ្នក​បកប្រែ​​នៅ​កិច្ច​ប្រជុំ​សម្រុះ​សម្រួល​ផងដែរ​។​ 8
  8. សិទ្ធិ​ក្នុងការទទួលបាន​ការជូនដំណឹង​អំពីការការពារសុវត្ថិភាព​តាម​នីតិ​វិធី​ដែលផ្តល់​ជូន​ជាភាសា​កំណើត​របស់ខ្លួន​។ 9
  9. សិទ្ធិក្នុងការទទួលបាន​ព័ត៌មាន​ជា​ភាសាកំណើត​របស់​ខ្លួន តាមការស្នើសុំ ​ពាក់ព័ន្ធនឹង​នីតិវិធី​សម្រាប់​ការ​ដាក់​​​បណ្តឹង​ទៅកាន់​ទីភ្នាក់ងារ​គាំ​ពារ​កុមារ​ក្នុងមូល​ដ្ឋាន​​​ប្រឆាំង​នឹង​បុគ្គលិក​សាលា​ ឬ​បុគ្គលផ្សេងទៀត​ដែ​ល​ប្រព្រឹត្ត​អំពើ​រំលោភបំពាន​លើកុមារ​ប្រឆាំង​នឹង​កុមារណាម្នាក់​នៅ​ទី​តាំង​សាលារៀន​។ ប្រសិនបើ​ព័ត៌មាននេះ​ ត្រូវបានផ្សព្វផ្សាយដោយ​ផ្ទាល់មាត់​ ដូច្នេះ​ត្រូវតែ​​ផ្តល់ជូន​អ្នក​បកប្រែ​ម្នាក់។​ 10
  1. 5 C.C.R. Sec. 3040(a).[]
  2. 34 C.F.R. Sec. 300.9; Cal. Ed. Code Sec. 56021.1.[]
  3. 3​4 C.F.R. Sec. 300.304(c)(1); Cal. Ed. Code Sec. 56320.[]
  4. 34 C.F.R. Sec. 300.322(e).[]
  5. 34 C.F.R. Sec. 300.503(c)(1).[]
  6. Cal. Ed. Code Sec. 56321(b)(2).[]
  7. 5 C.C.R. Sec. 3082(d).[]
  8. 5 C.C.R. Sec. 3086(b)(3).[]
  9. 34 C.F.R. Sec. 300.504(d).[]
  10. Cal. Ed. Code Sec. 48987.[]