សេវាកម្មផ្ទេរការសិក្សាសម្រាប់សិស្សនៅក្នុងផ្នែកអប់រំពិសេស គឺជាសេវាកម្មដែលជួយសិស្សប្ដូរពីការសិក្សានៅសាលាទៅជាជីវិតមនុស្សពេញវ័យ។ ពួកវាគួរតែឆ្លុះបញ្ចាំងទៅលើគោលដៅផ្ទាល់ខ្លួនរបស់សិស្សសម្រាប់អនាគត់របស់គាត់។
ច្បាប់កំណត់និយមន័យសេវាផ្ទេរការសិក្សាថា៖
- ជាបណ្តុំសកម្មភាពសម្របសម្រួលសម្រាប់សិស្សម្នាក់ដែលមានពិការភាព —
- បង្កើតឡើងក្នុងក្របខណ្ឌនៃដំណើរការតម្រង់ទិសទៅរកលទ្ធផល ដែលលើកកម្ពស់ការផ្ទេរពីសកម្មភាពសិក្សានៅសាលាទៅជាសកម្មភាពក្រោយការសិក្សានៅសាលា រួមមានដូចជាការអប់រំក្រោយវិទ្យាល័យ ការបណ្តុះបណ្តាលវិជ្ជាជីវៈ ការងាររួមបញ្ចូលគ្នា (រួមមានការងារដែលមានការជួយគាំទ្រជាដើម) ការអបរំបន្តអប់រំមនុស្សពេញវ័យ សេវាកម្មសម្រាប់មនុស្សពេញវ័យ ការរស់នៅដោយឯករាជ្យ ឬការចូលរួមពីសហគមន៍
- ផ្អែកលើតម្រូវការរបស់សិស្សម្នាក់ៗ ដោយពិចារណាលើចំណុចខ្លាំង ចំណូលចិត្ត និងចំណាប់អារម្មណ៍របស់សិស្ស និង
- រួមបញ្ចូលការបង្រៀន សេវាកម្មពាក់ព័ន្ធ បទពិសោធផ្នែកសហគមន៍ ការអភិវឌ្ឍ ឬការងារ និងវត្ថុបំណងនៃជីវិតរស់នៅជាមនុស្សពេញវ័យក្រោយការសិក្សានៅវិទ្យាល័យ និងការទទួលបានបំណិនជីវិតប្រចាំថ្ងៃ និងការវាយតម្លៃមុខងារវិជ្ជាជីវៈ ប្រសិនបើសមស្រប។ 1
ច្បាប់រដ្ឋតម្រូវថា ប្រធាននាយកផ្នែកបង្រៀនសាធារណៈរបស់រដ្ឋត្រូវផ្តល់សេវាកម្មផ្ទេរការសិក្សាសម្រាប់សិស្សផ្នែកអប់រំពិសេសឲ្យបានច្រើន ដូចជាការបណ្តុះបណ្តាលការងារ និងផ្នែកសិក្សា ការធ្វើផែនការយុទ្ធសាស្ត្រ ការសម្របសម្រួលដោយអន្តរទីភ្នាក់ងារ និងការបណ្តុះបណ្តាលឪពុកម្តាយជាដើម។ 2
