Menu Close

(1.14) តើនរណាមានសិទ្ធិទទួលបាន​សេវាកម្មអប់រំពិសេស​ក្រោម​ច្បាប់​របស់​សហ​ព័ន្ធ និងរដ្ឋ?

(1.14) តើនរណាមានសិទ្ធិទទួលបាន​សេវាកម្មអប់រំពិសេស​ក្រោម​ច្បាប់​របស់​សហ​ព័ន្ធ និងរដ្ឋ?

សិទ្ធិទទួលបាន​ ការវាយតម្លៃ​នោះត្រូវតែ​បង្ហាញថា​ពិការភាព​របស់សិស្ស​តម្រូវ​ឲ្យមាន​ការ​អប់​រំពិសេស​។​ ផ្នែក​នៃ​ពិការភាព​​ដែលធ្វើឲ្យមានលក្ខណៈសម្បត្តិគ្រប់គ្រាន់​ដែល​ចែង​នៅ​ក្នុង​បទប្បញ្ញត្តិ​សហព័ន្ធ​និង​រដ្ឋ​ រួមមាន​៖​​

  1. ការចុះ​ខ្សោយ​នៃ​គំហើញ​ រួមទាំង​ពិការភ្នែក​ផងដែរ​
  2. ការចុះ​ខ្សោយ​ការស្តាប់​ រួមទាំង​ពិការគ-ថ្លង់​ផងដែរ​
  3. ពិការភ្នែក-គថ្លង់​​
  4. ការចុះខ្សោយ​ផ្នែកគ្រោងឆ្អឹង​​
  5. ការចុះខ្សោយនៃការនិយាយ និងភាសា​
  6. ការចុះខ្សោយផ្នែកសុខភាព​ផ្សេងៗ​ (ភាពមានកម្រិតនៃ​កម្លាំង និង​ភា​ព​រឹងមាំ ឬភាពប្រុងប្រយ័ត្ន​ដោយសារបញ្ហា​សុខភាព​រ៉ាំរ៉ៃ ឬស្រួចស្រាវ)
  7. ជំងឺអូទីសឹម
  8. ពិការភាព​ផ្នែក​បញ្ញា​
  9. ការរំខានផ្នែកអារម្មណ៍ (ធ្ងន់ធ្ងរ)
  10. ពិការភាពក្នុងការសិក្សាជាក់លាក់
  11. របួសខួរក្បាល និង
  12. ពិការភាព​ចម្រុះច្រើនផ្នែក​​។ 1

សិស្ស​ម្នាក់​មិនអាចមានសិទ្ធិ​ទទួលបាន​សេវាកម្មអប់រំពិសេស ឬ​សេវាកម្ម​នា​​នាទេ​ ប្រសិនបើសិស្ស​​​នោះ​​មិនបាន​បំពេញ​បានលក្ខណៈវិ​និច្ឆ័យ​នៃ​សិ​ទ្ធិ​ទទួលបាន​ និង​មិនបំពេញបាន​​តាម​តម្រូវ​ការអប់រំ​របស់ខ្លួន​ ដោយសារ​តែ​មូល​ហេតុ​ចម្បង​មួយចំនួន​ដូចជា៖

  1. ការមិនចេះ​ភាសាអង់គ្លេស​
  2. ពិការភាពរាងកាយ​បណ្តោះអាសន្ន​
  3. ការមិនសម្របខ្លួន​ទៅនឹង​សង្គម​ ឬ
  4. កត្តា​បរិយាកាស​ វប្បធម៌ ឬ​សេដ្ឋកិច្ច​ ឬ
  5. ខ្វះ​ការ​បង្រៀន​ផ្នែក​អំណាន ឬ​គណិតវិទ្យា​។ 2

កុមារ​ម្នាក់អាច​មានសិទ្ធិ​ទទួលបានសេវាកម្ម​អប់រំពិសេស​ ជាទម្រង់នៃ​សេវា​អន្ត​រាគមន៍​ពីដើមទី តាំងពីចាប់កំណើត។ ក្រោយ​អាយុបីឆ្នាំ​រហូតដល់​អាយុចូលរៀន​ កុមារ​ម្នាក់អាចនឹង​មាន​សិទ្ធិ​ទ​ទួ​លបាន​​ការអប់រំពិសេស​ថ្នាក់​មត្តេយ្យ​កម្រិតទាប​​។ ឧបមាថា​ សិស្ស​មិនទាន់បញ្ចប់ការសិក្សានៅវិទ្យាល័យ​ដោយទទួលបាន​ស​ញ្ញាបត្រ​ធម្មតា​ សិស្ស​នោះអាច​បន្ត​មាន​សិទ្ធិ​​ទទួលបានសេវាកម្ម​អប់រំ​ពិសេ​ស​ រហូតដល់​ផុត​អាយុ 18 ឆ្នាំ​របស់គាត់​។​ សិស្ស​ដែលមានអាយុចន្លោះពី​ 19 ដល់​ 21 ឆ្នាំ​ អាច​បន្តស្ថិតនៅក្នុង​ការអប់រំពិសេស ក្រោមស្ថានភាព​ជាក់ស្តែង​ណាមួយ​។ 3 សូមមើល ជំពូក 3 ព័ត៌មាន​ស្តីពីលក្ខណៈវិនិច្ឆ័យ​នៃ​សិទ្ធិ​ទទួល​បាន

  1. 34 C.F.R. Sec. 300.8; 5 C.C.R. Sec. 3030.[]
  2. 20 U.S.C. Secs. 1401 & 1411; 34 C.F.R. Secs. 300.8(c)(10)(ii); 300.306 & 300.311(a)(6); Cal. Ed. Code Sec. 56026(e).[]
  3. 34 C.F.R. Sec. 300.102; Cal. Ed. Code Secs. 56026(c)(4) & 56026.1.[]