កិច្ចប្រជុំកម្មវិធី IEP ស្ដីពីការកំណត់ឲ្យឃើញពិការភាពគឺជាកិច្ចប្រជុំនៃសមាជិកពាក់ព័ន្ធរបស់ក្រុមការងារកម្មវិធី IEP ដែលកំណត់ដោយមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត និងមណ្ឌលសិក្សាធិការដើម្បីកំណត់ថាតើសិស្សមានពិការភាពអាចត្រូវបានណែនាំឲ្យបណ្តេញចេញពីសាលារៀន ឬមានសេវាកម្ម និង/ឬការផ្លាស់ប្តូរកន្លែងរៀនដើម្បីធានា FAPE ដែរឬទេ។ វាគួរតែធ្វើឡើងក្នុងរយៈពេល 10 ថ្ងៃសិក្សា បន្ទាប់ពីការម្រេចចិត្តរបស់សាលាក្នុងការបណ្តេញសិស្សចេញ ឬការផ្លាស់ប្តូរកន្លែងរៀនរបស់គាត់។ ក្នុងកិច្ចប្រជុំ ក្រុមការងារកម្មវិធី IEP ពិនិត្យមើលព័ត៌មានពាក់ព័ន្ធពីសំណុំឯកសាររបស់សិស្ស រួមមានកម្មវិធី IEP និងព័ត៌មានមួយចំនួនដែលបានមកពីគ្រូ មាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត ហើយបន្ទាប់មកត្រូវធ្វើការសម្រេចចិត្តពីរយ៉ាង៖ (1) តើអាកប្បកិរិយានេះបណ្តាលមកពី ឬមាន “ទំនាក់ទំនងដោយផ្ទាល់ និងជាទូទៅ” ទៅនឹងពិការភាពរបស់សិស្ស ហើយ (2) តើអាកប្បកិរិយានេះបណ្តាលមកពីការខកខានរបស់មណ្ឌលសិក្សាធិការក្នុងការអនុវត្តកម្មវិធី IEP ដែរឬទេ? 1
ប្រសិនបើក្រុមការងារកម្មវិធី IEP ឆ្លើយ “បាទ/ចាស” ចំពោះសំណួរណាមួយ សិស្សមិនអាចត្រូវបានបណ្តេញចេញទេ ហើយការផ្លាស់ប្តូរកន្លែងរៀនណាមួយតម្រូវឱ្យមានការយល់ព្រមពី មាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត ឬដីការបស់ ALJ។ ប្រសិនបើក្រុមការងារកម្មវិធី IEP កំណត់ថាអាកប្បកិរិយានេះ គឺជាការបង្ហាញពិការភាពរបស់សិស្ស លើកលែងតែអាកប្បកិរិយានេះជាបទល្មើសធ្ងន់ធ្ងរមួយក្នុងចំណោមបទល្មើសធ្ងន់ធ្ងរដែលបានពិភាក្សាខាងលើ ពុំនោះទេ សិស្សត្រូវតែត្រូវតែត្រលប់ទៅកន្លែងសិក្សាពីមុនមករបស់គាត់វិញ (លើកលែងតែមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត និងសាលារៀនឯកភាពផ្សេងទៀតផ្ទុយពីនេះ)។ សាលាក៏ត្រូវធ្វើការវាយតម្លៃអាកប្បកិរិយាសម្រាប់សិស្ស ឬកែប្រែផែនការអាកប្បកិរិយាពីមុនមករបស់សិស្សផងដែរ ដើម្បីដោះស្រាយបញ្ហាអាកប្បកិរិយានេះ។ 2 ប្រសិនបើក្រុមការងារឆ្លើយថា “ទេ” ចំពោះសំណួរទាំងពីរនេះ សិស្សអាចត្រូវបានបញ្ជូនបន្តទៅផ្នែកបណ្តេញចេញ។
