មណ្ឌលសិក្សាធិការតម្រូវឲ្យផ្តល់ជូនអ្នកនូវការជូនដំណឹងជាមុន “ក្នុងពេលវេលាមួយសមស្របមុនពេល” មណ្ឌលសិក្សាធិការស្នើសុំ ឬបដិសេធការផ្តួចផ្តើម ឬការផ្លាស់ប្តូរការកំណត់អត្តសញ្ញាណ ការវាយតម្លៃ កន្លែងរៀន ឬការផ្តល់ការអប់រំសាធារណៈសមស្របដោយឥតគិតថ្លៃ (FAPE) ទៅដល់កូនអ្នក។ ពាក្យថា “ពេលវេលាសមស្រប” ត្រូវបានកំណត់និយមន័យនៅក្នុងច្បាប់សហព័ន្ធ ឬច្បាប់រដ្ឋ។ ការជូនដំណឹងត្រូវមានបញ្ជាក់អំពីសេវាកម្ម ឬកន្លែងរៀនដែលបានស្នើសុំ ឬបដិសេធដោយមណ្ឌលសិក្សាធិការ ការបកស្រាយពន្យល់សម្រាប់ការស្នើសុំ ឬការបដិសេធការពិពណ៌នាអំពីនីតិវិធីនៃការវាយតម្លៃ រង្វាយតម្លៃ កំណត់ត្រា របាយការណ៍នីមួយៗដែលបានប្រើប្រាស់ដោយមណ្ឌលសិក្សាធិការដើម្បីធ្វើការសម្រេចចិត្តនេះ។ ការជូនដំណឹងនេះត្រូវតែផ្តល់ដំណឹងដល់អ្នកផងដែរអំពីសិទ្ធិរបស់អ្នកក្នុងការតវ៉ាជំទាស់ទៅនឹងការសម្រេចចិត្តនៅក្នុងនីតិវិធីត្រឹមត្រូវតាមច្បាប់។ 1
- 34 C.F.R. Sec. 300.503; Cal. Ed. Code Sec. 56500.4.[↩]
