Menu Close

(1.89) តើ​មណ្ឌលសិក្សា​ធិការ​ទទួលខុសត្រូវ​ចំពោះសេវាកម្មអប់រំពិសេស​សម្រា​ប់​កុមារអាយុ​ពីបីឆ្នាំ​ដល់ប្រាំឆ្នាំ​ដែរឬទេ​?

(1.89) តើ​មណ្ឌលសិក្សា​ធិការ​ទទួលខុសត្រូវ​ចំពោះសេវាកម្មអប់រំពិសេស​សម្រា​ប់​កុមារអាយុ​ពីបីឆ្នាំ​ដល់ប្រាំឆ្នាំ​ដែរឬទេ​?

បាទ/ចាស។ ក្រោមច្បាប់​រដ្ឋកាលីហ្វ័រ​ញ៉ា​ គ្រប់មណ្ឌល​សិក្សាធិការទាំងអស់មានអំណាច​ដើ​ម្បី​ផ្តល់​សេវា​កម្មអប់រំ​ពិសេស​ និង​សេវាកម្មពាក់ព័ន្ធ​ដល់​​កុមារដែល​មាន​​សិទ្ធិ​ទាំងអស់​​ ដែល​មានអាយុចន្លោះពី​បីឆ្នាំដល់​ប្រាំឆ្នាំ​គ្រប់ៗ​គ្នា​។​​ 1

ប្រសិនបើ​កុមារណាម្នាក់​ត្រៀមខ្លួន​រួចរាល់សម្រាប់​ទទួលបានសេវាកម្ម “អ​ន្ត​រាគមន៍​ពីដើមទី​​” ឬ “ការចាប់​ផ្តើម​ពីដើម​ទី​” ពី​មណ្ឌលសិក្សាធិការ នោះ​មណ្ឌលសិក្សាធិការ​ត្រូវធានា​ថា​កុមារនោះ​មានផ្ទេរការសិក្សាដ៏​រលូន និង​ប្រ​​ក​ប​ដោយសុវត្ថិភាព​ចូលទៅកាន់​កម្មវិធីសិក្សាថ្នាក់​មត្តេយ្យ​សិក្សា​កម្រិ​ត​​ទាប​​។ 2 មណ្ឌលសិក្សាធិការក៏ត្រូវ​ធានាផងដែរ​ថា​កម្មវិធី​ IEP ត្រូវបាន​បង្កើត​ឡើ​ង​ និង​កំពុង​អនុ​វត្ត​​​មកត្រឹម​ពេលកុមារគ្រប់អាយុបី​ឆ្នាំ​។​ 3 ប្រសិនបើ​កុមារ​ម្នាក់​មានអាយុបីឆ្នាំនៅ​​អំឡុង​រដូវក្តៅ​ ក្រុមការងា​រកម្មវិធី​​ IEP ត្រូវតែ​កំណត់​កាលបរិច្ឆេទ​ដែល​សេវាកម្មវិធី​​ IEP នឹងត្រូវ​​ចាប់ផ្តើម​។ 4 មណ្ឌលសិក្សាធិការ​ត្រូវតែ​ចូលរួម​នៅក្នុងកិច្ចប្រជុំ​ស្តីពីការ​រៀប​ចំផែនការ​​ផ្ទេរការសិក្សា​ដែលបាន​រៀបចំ​ឡើង​ដោយ​មជ្ឈមណ្ឌល​ក្នុងតំបន់​។​ 5 សូមមើល ជំពូក 12 ព័ត៌មាន​ស្តីពីសេវាអន្តរគមន៍​ពីដើម​ទី

  1. Cal. Ed. Code Secs. 56001(b) & 56440(c).[]
  2. 20 U.S.C. Sec. 1437(a)(9); Cal. Ed. Code Sec. 56426.9(a).[]
  3. 34 C.F.R. Sec. 300.124(b); Cal. Ed. Code Sec. 56426.9(b).[]
  4. Cal. Ed. Code Sec. 56426.9(d).[]
  5. 20 U.S.C. Sec. 1437(a)(9); Cal. Ed. Code Sec. 56426.9(c).[]