Menu Close

(1.51) តើមានដែនកំណត់ណាមួយ​លើការទាមទារសំណង ឬការអប់រំ​សង​ជំនួស​​​នៅក្នុង​រដ្ឋ​កាលីហ្វ័រញ៉ាដែរឬទេ?

(1.51) តើមានដែនកំណត់ណាមួយ​លើការទាមទារសំណង ឬការអប់រំ​សង​ជំនួស​​​នៅក្នុង​រដ្ឋ​កាលីហ្វ័រញ៉ាដែរឬទេ?

បាទ/ចាស​។ រដ្ឋ​កាលីហ្វ័រញ៉ា បានបង្កើតច្បាប់​លក្ខន្តិក​រយៈពេលពីរឆ្នាំ​ទៅលើ​ដែន​កំណត់​នៃ​​ការ​ទាមទារ​ក្នុង​សំណុំរឿង​អប់រំ​ពិសេស។ ម្យ៉ាង​ទៀត ការទោមទារ​សេវាអប់រំ​សង​ជំនួស​ (ប្រហាក់​ប្រហែល​​គ្នា​) ឬ​ការ​ទូទាត់សំណង​ (ថ្លៃសិក្សា​ចេញពី​​ហោប៉ៅ​ផ្ទាល់​ខ្លួន​ ឬ​ការចំណាយផ្សេងៗ) អាច​​ធ្វើឡើង​សម្រាប់តែ​ការ​រំលោភបំពាន​របស់មណ្ឌលសិក្សាធិការ​ប៉ុណ្ណោះ ដែល​បានកើត​ឡើង​នៅក្នុង​រយៈពេល​ពីរឆ្នាំ​តាមការ​អនុញ្ញាត​។​ [Cal. Ed. Code Sec. 56505(l).] ​ម្យ៉ាង​វិញ​ទៀត​ ​អ្នក​មិនអាចបន្តនីតិវិធី​​ដោយ​​ផ្ទាល់ទៅក្នុង​តុលាការ ​ដើម្បីធ្វើការទាមទារការទូទាត់​សំណង​ ឬ​​​​សេវា​ក​ម្ម​​អប់រំ​សង​ជំនួស​​ ក្រោមច្បាប់ IDEA ឡើយ។ អ្នក​ត្រូវតែ​ប្រើប្រាស់​ឲ្យ​អស់លទ្ធភាព​នូវ​ដំណោះ​ស្រា​យ​​ផ្នែករដ្ឋបាល​ (ដូចជាការចូលរួមក្នុង​សវនាការ​កិច្ច​ដំណើរការ​ត្រឹមត្រូវ​តាមច្បាប់​) មុនពេល​ដាក់​ពាក្យ​ប្តឹង​ក្នុងតុលាការ​។​​ មើលជំពូក​ 6 ព័ត៌មាន​ស្តីពីនីតិវិធី​នៃ​កិច្ចដំណើរការ​ត្រឹមត្រូវ/ការអនុវត្ត​តាមច្បាប់​​​។