Menu Close

(1.74) តើ​ការងារ​ដែល​ទទួលបានកិច្ច​គាំពារ​​ជា​អ្វី?

(1.74) តើ​ការងារ​ដែល​ទទួលបានកិច្ច​គាំពារ​​ជា​អ្វី?

“ការងារដែលទទួលបានកិច្ចគាំពារ” គឺ​ជា​ជម្រើនៃ​ការដាក់បញ្ចូល​ទៅក្នុងវិជ្ជាជីវៈ​ ដែលបាន​ប្រើ​ប្រា​ស់​​ជាចម្បង​សម្រាប់​​បុគ្គល​ដែលមាន​ពិការភាព​ផ្នែកលូតលាស់​។ ក្រោមច្បាប់រដ្ឋ (ហៅថា​ “Lanterman Act”) នេះ​មានន័យថា​ជា​ការងារ​ដែល​ទទួលបានប្រាក់កម្រៃ​ នៅក្នុង​មជ្ឈដ្ឋាន​រួម​បញ្ចូល​​គ្នា​​មួយ​នៅក្នុងសហគមន៍​ ដែល​មនុស្ស​មាន ឬ​គ្មានពិការភាព​ មានទំនាក់ទំនង​គ្នា​នៅ​ក្នុង​មជ្ឈដ្ឋាន​នោះ​។ និយោជិត​ អាច​ត្រូវបាន​ជួលដោយនិយោជក​នៅក្នុងសហគមន៍​​ដោយផ្ទាល់ ឬ​តាមរយៈ​កិច្ចសន្យា (មជ្ឈ​មណ្ឌល​ក្នុង​តំបន់​ ឬ​ក្រសួងស្តារនីតិសម្បទា​) ជាមួយនឹង​ទីភ្នាក់ងារ​ការងារ​ដែលទទួលបានកិច្ច​គាំពារ​។ ជាធម្មតា សេវាគាំទ្រជាបន្តបន្ទាប់​ ត្រូវបានផ្តល់ជូន​ដល់​និយោជិត​ ដើម្បី​ឲ្យ​គាត់អាច​បន្តការងារនោះ​បាន​។​ [California Welfare and Institutions Code (Cal. Welf. & Inst. Code) Secs. 4851(n)- (p).] ជម្រើស​​នៃការដាក់បញ្ចូល​ទៅក្នុងវិជ្ជាជីវៈ គួរតែ​មានផ្តល់ជូនផងដែរ​ដល់​អ្នកដែលមានពិការភាព​ផ្សេងទៀត​។​