Menu Close

(1.92) តើអ្នកណាមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការទទួល​បានការ​អ​ប់​​រំ​ពិសេសក្រោមប្រភេទនៃ “ការចុះខ្សោយសុខភាពផ្សេងទៀត”?

(1.92) តើអ្នកណាមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការទទួល​បានការ​អ​ប់​​រំ​ពិសេសក្រោមប្រភេទនៃ “ការចុះខ្សោយសុខភាពផ្សេងទៀត”?

សិស្ស​ដែល​មាន​លក្ខណៈសម្បត្តិគ្រប់គ្រាន់​ក្នុងការទទួលបានសេវាកម្ម​អប់រំ​ពិសេស​​ក្រោមប្រភេទ​ថ្នាក់នេះ គឺត្រូវមានកម្រិត​​កម្លាំង ភាព​រឹងមាំ ឬ​ភាព​ប្រុងប្រយ័ត្ន​តិចតួច​ (ដោយ​រួម​បញ្ចូល​ទាំង​​ភាព​ប្រុង​ប្រយ័ត្នខ្ពស់​ចំពោះ​​វត្ថុជំរុញការឆ្លើយតប​ក្នុង​មជ្ឈដ្ឋាន ដែល​នាំមកនូវ​ការប្រុង​ប្រយ័ត្ន​​តិច​តួច​​ពាក់ព័ន្ធនឹង​មជ្ឈ​ដ្ឋានអប់រំ)​ ពោលគឺ​​​ដោយសារ​តែ​បញ្ហា​សុខភាព​រ៉ាំរ៉ៃ ឬ​​ស្រួចស្រាវ​ដូចជា៖ ស្ថាន​ភាព​បេះដូង​ ជំងឺ​មហារីក​ ​​រោគគោលិកាស គ្រុនសន្លាក់ឆ្អឹង​ ជំងឺ​តម្រង​នោមរ៉ាំរ៉ៃ ជំងឹ​ស្ទះផ្លូវ​ដង្ហើម​ ជំងឺហឺត​ ជំងឺ​ឆ្កួត​ជ្រូក​ ពុលសំណ ជំងឹ​ទឹកនោមផ្អែម​ ជំងឺរបេង​ និង​ជំងឺ​ឆ្លងផ្សេងទៀត​ ជំងឺ​គ្រាប់ឈាម​ដូចជា​ជំងឺខ្វះ​គ្រាប់ឈាម​ក្រហម ​​ជំងឺ​ឈាមក្រកក ​រលាក​តម្រង​​នោម ជំងឺផ្ចង់អារម្មណ៍ (ADD)​ ឬជំងឺផ្ចង់អារម្មណ៍ខ្លាំង (ADHD) ជំងឺ​​សរសៃប្រសាទ​ (Tourette Syndrome) ហើយ​ដែល​ជំងឺ​ទាំង​អស់​នេះ​មាន​ផល​ប៉ះពាល់​មិន​ល្អ​ដល់​សកម្មភាពអប់រំរបស់សិស្ស​។​ 1 “ផលប៉ះពាល់មិនល្អ​” ទៅលើសកម្មភាពអប់រំ​​អាច​ត្រូវបាន​វាស់ស្ទង់​ដោយ​ក​ម្រិត​ពិន្ទុរបស់សិស្ស​ ប៉ុន្តែ​ក៏អាច​រួមបញ្ចូល​ផងដែរ​នូវការពិចារណា​ទៅលើ​មធ្យោបាយ​ផ្សេងទៀត ដែល​ស្ថានភាព​របស់សិស្ស​ប៉ះពាល់មិនល្អ​ដល់​សក​ម្ម​ភាព​សិក្សា​នៅ​សាលា​របស់គាត់​។ សូមមើល ជំពូក 14 ព័ត៌មាន​ស្តីពី​សិទ្ធិ​របស់​សិស្ស​ដែល​មាន​ស្ថានភាព​សុខភាព​ធ្ងន់ធ្ងរ​

  1. 34 C.F.R. Sec. 300.8(c)(9); 5 C.C.R. Sec. 3030(f).[]