ទេ។ ការវាយតម្លៃដំណាក់កាលដំបូងអាចនឹងមិនធ្វើឡើងដោយគ្មានការយល់ព្រមជាលាយលក្ខណ៍អក្សរពីអ្នកបានឡើយ លើកលែងតែមណ្ឌលសិក្សាធិការស្វែងរក និងឈ្នះសវនាការតាមនីតិវិធីត្រឹមត្រូវតាមច្បាប់ដើម្បីបង្ខំឲ្យមានការការវាយតម្លៃ។ ទោះយ៉ាងណាក៏ដោយ ប្រសិនបើមាតាបិតា /អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត មិនបានឆ្លើយតបទៅនឹងសំណើសុំរបស់មណ្ឌលសិក្សាធិការក្នុងវាយតម្លៃឡើងវិញលើសិស្សដែលបានទទួលបានសេវាកម្មអប់រំពិសេសរួចហើយនោះទេ មណ្ឌលសិក្សាធិការអាចវាយតម្លៃបានដោយគ្មានការយល់ព្រមពីពីមាតាបិតា /អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត មណ្ឌលសិក្សាធិការត្រូវតែបង្ហាញថាមណ្ឌលសិក្សាធិការនេះបានស្វែងរកការយល់ព្រមដោយសមហេតុផលពីមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតហើយពួកគេមិនបានឆ្លើយតប។ 1 មណ្ឌលសិក្សាធិការមិនត្រូវការការយល់ព្រមពីមាតាបិតាដើម្បីពិនិត្យមើលកំណត់ត្រាមានស្រាប់ដែលជាផ្នែកមួយនៃការវាយតម្លៃឡើងវិញណាមួយឡើយ។
ប្រសិនបើអ្នកទទួលបានសំណើជាលាយលក្ខណ៍អក្សរសម្រាប់ការវាយតម្លៃពីមណ្ឌលសិក្សាធិការរបស់អ្នក សូមកុំធ្វើមិនដឹងមិនឮចំពោះសំណើនោះ។ សូមប្រាកដថាត្រូវឆ្លើយតបទៅកាន់មណ្ឌលសិក្សាធិការរបស់អ្នក បើទោះបីជាវាគ្រាន់តែជាការជម្រាបប្រាប់ពួកគេថាអ្នកកំពុងតែពិចារណាលើសំណើរបស់ពួកគេក៏ដោយ។
- 34 C.F.R. Sec. 300.300(c)(2); Cal. Ed. Code Secs. 56321(c)(2), 56506(e).[↩]
