បាទ/ចាស។ ប្រសិនបើអ្នកមិនយល់ស្របជាមួយនឹងការវាយតម្លៃរបស់មណ្ឌលសិក្សាធិការទេ អ្នកត្រូវតែសុំឲ្យមណ្ឌលសិក្សាធិការឲ្យបានច្បាស់លាស់ (យកល្អត្រូវធ្វើឡើងជាលាយលក្ខណ៍អក្សរដើម្បីរៀបចំឯកសារកាលវេលានៃសំណើនោះ) ដើម្បីបង់ថ្លៃការវាយតម្លៃផ្នែកអប់រំដោយឯករាជ្យ (IEE)។ ជាការសំខាន់បំផុតដែលអ្នកត្រូវបញ្ជាក់សំណើរបស់អ្នកជាទម្រង់នៃ ការមិនយល់ស្រប ជាមួយនឹងការវាយតម្លៃជាក់លាក់ណាមួយ។
នៅពេលដែលមណ្ឌលសិក្សាធិការទទួលបានសំណើសុំវាយតម្លៃ IEE របស់អ្នក មណ្ឌលសិក្សាធិការមានជម្រើសតែពីរយ៉ាងប៉ុណ្ណោះ៖ ផ្តល់មូលនិធិដល់ IEE ឬដាក់ពាក្យបណ្ដឹងសុំនីតិវិធីត្រឹមត្រូវតាមច្បាប់ ដើម្បីបញ្ជាក់នៅក្នុងសវនាការថាការវាយតម្លៃរបស់ខ្លួនគឺសមស្រប។ ប្រសិនបើអ្នកស្នើសុំការវាយតម្លៃ IEE មណ្ឌលសិក្សាធិការអាចសួរអ្នកថាតើហេតុអ្វីបានជាអ្នកមិនយល់ស្របជាមួយនឹងការវាយតម្លៃរបស់មណ្ឌលសិក្សាធិការ។ មណ្ឌលសិក្សាធិការមិនអាចតម្រូវឲ្យអ្នកផ្តល់ការពន្យល់បានទេ។
ក្រោមបទប្បញ្ញត្តិសហព័ន្ធ មណ្ឌលសិក្សាធិការត្រូវតែឆ្លើយតបនឹងសំណើរបស់អ្នកសម្រាប់ការវាយតម្លៃ IEE “ដោយគ្មានការពន្យារពេលមិនសមស្រប” នោះទេ។ មណ្ឌលសិក្សាធិការមិនត្រូវ “ពន្យារពេលមិនសមស្រប” នៅក្នងការផ្តល់ការវាយតម្លៃ IEE ឬដាក់បណ្តឹងសម្រាប់នីតិវិធីត្រឹមត្រូវតាមច្បាប់។ ប្រសិនបើមានការពន្យារពេលអនុវត្តសកម្មភាពណាមួយ នោះមណ្ឌលសិក្សាធិការមិនបានគោរពតាមតាមច្បាប់ទេ។ អ្នកអាចដាក់ពាក្យបណ្តឹងពីបទអនុលោមភាព ដើម្បីសុំឲ្យក្រសួង CDE ធ្វើការកំណត់ថាតើមណ្ឌលសិក្សាធិការគប្បីត្រូវផ្តល់ថវិកាសម្រាប់ការវាយតម្លៃ IEE ក្នុងស្ថានភាពទាំងនោះដែរឬអត់។ 1
- 34 C.F.R. 300.502(b); Cal. Ed. Code Sec. 56329 (b) & (c).[↩]
