ការវាយតម្លៃដំណាក់កាលដំបូង ត្រូវតែធ្វើឡើងមុនពេលសិស្សត្រូវបានយកមកពិចារណាសម្រាប់សេវាអប់រំពិសេស និងសេវាកម្មពាក់ព័ន្ធ។ លើកលែងតែមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត និងមណ្ឌលសិក្សាធិការមានការយល់ស្របផ្សេងទៀតផ្ទុយពីនេះ ពុំនោះសោតការវាយតម្លៃឡើងវិញត្រូវតែធ្វើឡើងយ៉ាងហោចនៅរៀងរាល់បីឆ្នាំម្តងសម្រាប់សិស្សនៅក្នុងសេវាកម្មអប់រំពិសេស ប៉ុន្តែមិនអាចធ្វើឡើងលើសពីម្តងបានឡើយក្នុងមួយឆ្នាំ។ ការវាយតម្លៃឡើងវិញចាំបាច់ត្រូវធ្វើឡើងនៅពេលមណ្ឌលសិក្សាធិការជឿថាវាមានភាពចាំបាច់ និងនៅពេលដែលមានការស្នើសុំដោយមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត ឬគ្រូបង្រៀនរបស់សិស្ស។ 1
- 20 U.S.C. Sec. 1414(a)(2); 34 C.F.R. Sec. 300.303.[↩]
