Menu Close

(1.18) តើសេចក្តី​​សម្រេ​ចជាគន្លឹះ​​នៅក្នុង​សំណុំរឿង Endrew F. មា​ន​អ្វីខ្លះ?

(1.18) តើសេចក្តី​​សម្រេ​ចជាគន្លឹះ​​នៅក្នុង​សំណុំរឿង Endrew F. មា​ន​អ្វីខ្លះ?

សេចក្តីសម្រេច​របស់តុលាការកំពូល​នៅក្នុងសំណុំរឿង​ Endrew F. ប​ញ្ជាក់អំពី​វិសាលភាព​នៃ​កាតព្វកិច្ច​របស់​មណ្ឌល​សិក្សា​​ធិការ​នៅក្រោម​ច្បាប់​ IDEA ចំពោះ​កុមារ​ម្នាក់​ដែលមានពិការភាព​។ ការផ្តល់ជូន​ជាគន្លឹះនៃ​ការសម្រេចចិត្ត​នោះ​ រួមមានដូចខាងក្រោម៖

  1. ច្បាប់ IDEA តម្រូវ​ឲ្យផ្តល់ការអប់រំ​ដល់កុមារ​ដែលមានពិការភាព​ក្នុង​ក​ម្រិ​ត​ធំទូលាយ ហើយអត្ថប្រយោជន៍​ដែលកុមារ​​នៅ​​ក្នុង​កម្រិត​នីមួយ​ៗ​អាច​ទទួល​យកបាន គឺ​មានភាព​ខុសគ្នាខ្លាំង​​ និង​មាន​បម្រែបម្រួល​ឥតដែន​កំណត់​​សម្រាប់​កុមារ​ក្នុងចន្លោះ​កម្រិតនីមួយៗ​
  2. ច្បាប់​ IDEA ធានាចំពោះកម្មវិធីអប់រំ​សំខាន់គ្រប់គ្រាន់សម្រាប់​កុមារ​ទាំង​អស់​ដែល​មាន​សិទ្ធិទទួល​បាន​​​
  3. មណ្ឌលសិក្សា​ធិការ​បំពេញ​នូវ​កាតព្វកិច្ច​សំខាន់ៗ​របស់ខ្លួន​ នៅពេល​ម​ណ្ឌ​ល​សិក្សាធិការ​ផ្តល់ជូនកម្មវិធី​ IEP មួយ​ដែល​បានរៀបចំ​​យ៉ាង​សមស្រប​ក្នុ​ងការ​ជំរុញ​ឲ្យកុមារ​មានការរីកចម្រើន​សមស្របពាក់ព័ន្ធនឹង​ស្ថានភាព​កុមារ​នោះ​
  4. ច្បាប់​ IDEA មិនធានា​ចំពោះ​លទ្ធផលជាក់លាក់ណាមួយ​សម្រាប់កុមារ​ណា​ម្នាក់នោះទេ​។ ផ្ទុយ​ទៅវិញ​ គោលបំណង​នេះ គឺ​ការជួយ​ដល់កុមារ​នៅក្នុង​ការ​ប្រឹង​ប្រែង​សម្រេច​បាននូវការ​រីកចម្រើនខាង​ផ្នែកសិក្សា និង​​ផ្នែកមុខងារ​។ បញ្ហាគឺស្ថិតនៅត្រង់ថាតើកម្មវិធី IEP នេះ​មានភាពសមស្របដែរឬអត់ និងមិនស្ថិតនៅត្រង់ភាព​ល្អឥតខ្ចោះ​​នោះ​ទេ​​
  5. នៅពេលកុមារ​ម្នាក់​ត្រូវបាន​រួមបញ្ចូល​ពេញលេញ​ ពេលនោះកម្មវិធី​ IEP គួ​រ​​​ផ្តោត​ជាធម្មតា​ទៅលើ​ការ​អនុញ្ញាត​ឲ្យមានការរីកចម្រើន​ទៅមុខតា​ម​រ​យៈ​​កម្មវិធីសិក្សាចំណេះទូទៅ ការទទួលបាន​ពិន្ទុ​ប្រឡងជាប់ និង​ការ​រីក​ចម្រើន​​​ពីថ្នាក់មួយ​ទៅថ្នាក់មួយទៀត​។​ ប៉ុន្តែ ​ការរីកចម្រើន​ពីថ្នាក់មួយ​ទៅថ្នាក់មួយទៀត​ មិន​មានន័យថា​កុមារ​នោះ​កំពុងទទួលបាន​ការអប់រំ FAPE នោះ​ទេ
  6. នៅពេលមានការ​​រីកចម្រើនតាមកម្រិតថ្នាក់មិនអាច​ប្រព្រឹត្តទៅបាន​ កម្ម​វិធី​ IEP មិនអាច​ផ្តល់​គ្រាន់​តែ​អត្ថប្រយោជន៍​​បន្តិចបន្តួចប៉ុណ្ណោះ​ ​​ដល់កុមារនោះទេ​។ ផ្ទុយទៅវិញ​ កម្មវិធីនេះ​ត្រូវតែ​ផ្តល់​កម្មវិធី​ដែលមានភាពលំបាក​សមស្រប​ពាក់ព័ន្ធនឹង​ស្ថានភាព​កុមារ​នោះ ហើយ​គោលដៅ​​លើកម្មវិធី​ IEP ត្រូវ​តែ​ផ្តល់​ឱកាស​ដល់គាត់​ដើម្បីបំពេញ​តាម​វត្ថុបំណង​ដ៏លំបាក​សម្រេច​បាន​នោះ​។​