ការសម្រេចចិត្តលើចំណុចគោលរបស់តុលាការកំពូលសហរដ្ឋអាមេរិក នៅក្នុងសំណុំរឿង Board of Education v. Rowley [458 U.S. 176 (1982)] បានប្រកាសថា ក្រោមច្បាប់សហព័ន្ធ កម្មវិធីអប់រំ “សមស្រប” និងកន្លែងរៀនត្រូវបានបង្កើតឡើងដើម្បីបំពេញតាមតម្រូវការពិសេសរបស់សិស្សណាម្នាក់ ប្រសិនបើវាផ្តល់នូវសេវាកម្មដល់សិស្សពិការដែលមានភាពគ្រប់គ្រាន់សម្រាប់គាត់ក្នុងការទទួលបាន “អត្ថប្រយោជន៍អប់រំ” ហើយវាត្រូវបានផ្តល់ជូនស្របទៅតាមកម្មវិធី IEP របស់សិស្ស។ លើសពីនេះទៀត កម្មវិធីនេះត្រូវតែបានផ្តល់ជូនក្នុងកម្រិតអតិបរមាសមស្របនៅក្នុងមជ្ឈដ្ឋានដែលមានការរឹតបន្តឹងតិចបំផុត។ វាមិនផ្តល់សិទ្ធិឲ្យសិស្សទទួលបានកម្មវិធីអប់រំដែល “ល្អបំផុត” តាមដែលអាចធ្វើបាន ឬការអប់រំ “អតិបរមាដែលអាចប្រព្រឹត្តទៅបាន” នោះទេ។ សំណុំរឿង Rowley ត្រូវបានបង្កើតឡើងយ៉ាងជាក់លាក់ដោយតុលាការសហព័ន្ធ ដែលគ្រប់គ្រងរដ្ឋកាលីហ្វ័រញ៉ានៅក្នុងសេចក្តីសម្រេចចិត្តមួយ ហៅថា Gregory K. v. Longview Sch. District 1
តុលាការកំពុងបន្តស្វែងរកការកំណត់អំពីអ្វីជា “អត្ថប្រយោជន៍អប់រំ”។ ជាការពិតណាស់ ផែនការបង្រៀន និងកន្លែងរៀនគួរតែអាចនាំមកនូវការរីកចម្រើនផ្នែកអប់រំពេញលេញ និងមិនមានការរិវឌ្ឍថយក្រោយ ឬការរីកចម្រើនបន្តិចបន្តួចនៅក្នុងការអប់រំនោះទេ។ នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា អត្ថប្រយោជន៍អប់រំត្រូវបានវាស់ស្ទង់តាមរយៈថាតើកុមារនោះកំពុងមានការរីកចម្រើនឆ្ពោះទៅរកការសម្រេចបាននូវគោលដៅសំខាន់នៃកម្មវិធី IEP ដែរឬអត់។ [County of San Diego v. Cal. Special Ed. Hearing Office, 93 F.3d 1458 (9th Cir. 1981).] លើសពីនេះទៀត ការអប់រំសមស្រប គឺជាការអប់រំមួយដែលសិស្សម្នាក់មានការចូលរួម — និងមានការរីកចម្រើន — នៅក្នុងកម្មវិធីសិក្សាចំណេះទូទៅ។ 2
