កិច្ចប្រជុំកម្មវិធី IEP ត្រូវរៀបចំឡើងយ៉ាងតិចម្តងក្នុងមួយឆ្នាំ។ លើសពីនេះទៀត កិច្ចប្រជុំកម្មវិធី IEP ត្រូវតែរៀបចំឡើងនៅពេលសិស្សណាម្នាក់បានទទួលការវាយតម្លៃដំណាក់កាលដំបូង នៅពេលគាត់បង្ហាញនូវកង្វះការរីកចម្រើនតាមការរំពឹងទុក ឬនៅពេលមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតឬគ្រូស្នើសុំកិច្ចប្រជុំណាមួយដើម្បីបង្កើត ពិនិត្យ និងកែសម្រួលឡើងវិញនូវកម្មវិធីអប់រំលក្ខណៈបុគ្គល។ កិច្ចប្រជុំកម្មវិធី IEP ក៏អាចរៀបចំឡើងផងដែរ នៅពេលដែលសិស្សទទួលបានការវាយតម្លៃផ្លូវការថ្មីមួយ។ 1 អ្នកគួរតែស្នើសុំកិច្ចប្រជុំក្រុមការងារកម្មវិធី IEP ក្រោយពេលវាយតម្លៃថ្មីម្តងៗ។ ទាំងច្បាប់សហព័ន្ធ និងច្បាប់រដ្ឋ គ្មានច្បាប់ណាមួយកំណត់ចំនួនកិច្ចប្រជុំកម្មវិធី IEP ដែលអ្នកអាចស្នើសុំក្នុងមួយឆ្នាំនោះទេ។
- Cal. Ed. Code Sec. 56343.[↩]
